https://www.youtube.com/watch?v=TjjCY-dDSlU
ប៉ូលិសហុងកុងចាប់ខ្លួនបាតុករ១៩នាក់នៅក្នុងការបះទង្គិចគ្នា
ការបន្តប៉ះទង្គិចរយៈពេលយូរ នៅប្លុកហាងលក់ទំនិញនៅទីក្រុង ហុងកុង រវាងក្រុមបាតុករ ដែលគាំទ្រឲ្យមាន លទ្ធិប្រជាធិបតេយ្យ និងមនុស្សដែល ប្រឆាំងនឹងការតវ៉ានេះ គឺបានបញ្ចប់ហើយកាលពី ព្រឹកព្រលឹមថ្ងៃសៅរ៍នេះ បន្ទាប់ពីប៉ូលីសចូលបំបែក។
សារព័ត៌មានជប៉ុន ក្យូដូ ចេញផ្សាយ ថា ចលនាកណ្តាលនៃការ ចូលកាន់កាប់ដោយ សន្តិវិធីយ៉ាងធំ ប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលទីក្រុង ប៉េកាំង ចំពោះកំណែទម្រង់នយោបាយ បានប្រែទៅជាអាក្រក់ឡើងៗកាលពីថ្ងៃសុក្រ នៅដែលហ្វូងមនុស្ស ដែលមានកំហឹងបានចោទប្រកាន់ អ្នកកាន់កាប់លទ្ធិប្រជាធិបតេយ្យ នៅតំបន់ Mongkok ដោយបានបណ្តាលឲ្យ ក្រុមទាំងពីរប៉ះទង្គិចគ្នាទាំងយប់។
ជាមួយគ្នានោះដែរ កាលពីព្រលឹមថ្ងៃសៅរ៍នេះ ប៉ូលីសបាននិយាយថា ពួកគេបានចាប់ខ្លួនមនុស្ស ១៩នាក់ ក្នុងនោះមាន ០៨នាក់ ជាក្រុមជើងកាង។ ចំណែក ១៩នាក់ ក៏ត្រូវបានគេរាយការណ៍ថា បានរងរបួសផងដែរ ដោយក្នុងនោះមានប៉ូលីសចំនួន ០៦នាក់ ហើយបើតាមអ្នកនាំពាក្យប៉ូលីស លោក ប៉ាទ្រិក វ៉ុក បាននិយាយថា ការចាប់ខ្លួនអាចនឹងត្រូវធ្វើឡើងទៀត៕



































