មុខសញ្ញាប្លន់ម៉ូតូយ៉ាងសកម្មលើកំណាត់ផ្លូវជាតិលេខ៣ត្រូវសម្ថកិច្ចស្រុកត្រាំកក់បង្ក្រាបបាន

0

តាកែវ : ជនសង្ស័យចំនួន៣នាក់ក្នុងចំណោមបក្សពួក៥នាក់បានធ្វើសកម្មភាពវាយប្លន់ម៉ូតូជនរងគ្រោះ តែមិនបានសម្រេចត្រូវសមត្ថកិច្ចស្រុកត្រាំកក់ក្របួចបានខណះដែលជនសង្ស័យកំពុងធ្វើសកម្មភាពកាលពីយប់ ថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២៣ វេលាម៉ោង ២៣:៣០ នាទី នៅចំណុចផ្លូវជាតិលេខ ៣ ចន្លោះគីឡូម៉ែត្រលេខ ៧៥ និង ៧៦ ស្ថិតនៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា ករណីនេះបង្កឡើងដោយជនសង្ស័យចំនួន 0៥នាក់ ជិះម៉ូតូ 0២គ្រឿងបានធ្វើសកម្មភាពយកមួក សុវត្ថិភាពវ៉ៃ និងធាក់ទៅលើជនរងគ្រោះឈ្មោះខាត់ លីហ្សៀន ភេទប្រុស អាយុ ១៦ ឆ្នាំមានទីលំនៅភូមិ តាមុំ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត ក្នុងគោលបំណងប្លន់ម៉ូតូរបស់ជនរងគ្រោះម៉ាកសង់សេ១២៥ពណ៌ខ្មៅស៊េរី ២០២៣តាមផ្លូវជាតិលេខ ៣ពីភ្នំពេញទៅផ្ទះនៅស្រុកឈូក ខេត្តកំពត។
ខណះដែលជនសង្ស័យកំពុងធ្វើសកម្មភាពវាយប្លន់ជនរងគ្រោះគឺស្របពេលដែលកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់កំពុងជិះម៉ូតូល្បាតតាមដងផ្លូវ ពេលនោះក្រុមជនសង្ស័យក៏នាំគ្នាជិះម៉ូតូរបស់ខ្លួនត្រឡប់បក់ក្រោយវិញ ខណៈនោះកម្លាំងសមត្ថកិច្ចយើងក៏ជិះម៉ូតូដេញតាមរហូតមកដល់ផ្លូវលេខ ២២ស្ថិតក្នុងភូមិអង្គតាសោម កម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួន ជនសង្ស័យ បានចំនួន03នាក់ព្រមទាំងដកហូតវត្ថុតាងម៉ូតូសេ១២៥ ពណ៌ខ្មៅស៊េរី ២០១៨ ឡើងតែម២០២២ ពាក់ស្លាកលេខកំពង់ចាម1.V9914
1-ឈ្មោះ ទួន ចាន់តុលា ភេទប្រុស អាយុ 14 ឆ្នាំនៅភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទី2-ឈ្មោះ សាន មេសា ភេទប្រុសអាយុ 14 ឆ្នាំជនជាតិខ្មែរឥស្លាម នៅភូមិឡគោ សង្កាត់លេខ 5 ខណ្ឌឬស្សីកែវ ទី3-ឈ្មោះគង់ សុវណ្ណាភេទប្រុសអាយុ20 ឆ្នាំនៅភូមិទ្រាសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ
ចំណែកបក្សពួក02នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់
1-ឈ្មោះយស់ ចាន់ណា ភេទប្រុសអាយុ 16 ឆ្នាំជនជាតិខ្មែរឥស្លាម រស់នៅភូមិ ឡគោ សង្កាត់លេខ 5ខណ្ឌឫស្សីកែវ 2-ឈ្មោះជីង ចាំង ភេទប្រុស អាយុ 16 ឆ្នាំនៅភូមិគីឡូលេខ 7 ខណ្ឌឫស្សីកែវ រាជនីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ៕