នគរបាលសេដ្ឋកិច្ចខេត្តសៀមរាបកំពុងចុះឆែកឆេទីតាំងស្តុកឈើមួយកន្លែងសង្ស័យមិនស្របច្បាប់

0

ព័ត៌មានបឋម

សៀមរាប៖ ទីតាំងស្តុកឈើមួយកន្លែងកណ្តាលក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប ត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប កំពុងធ្វើការចុះត្រួតពិនិត្យ។


ការពិនិត្យនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២៣ នេះ ស្ថិតនៅស្រុកអង្គរជុំ ដឹកនាំបត្រួតពិនិត្យដោយតំណាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។
សមត្ថកិច្ចក្នុងហេតុការណ៍បង្ក្រាបបានបង្ហើបប្រាប់ថា ខណៈពេលនេះសមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យទីតាំង ស្តុកឈើដែលមានម្ចាស់ឈើ ឈ្មោះ ព្រិម ណាំ ដែលឈើទាំងនោះនៅក្រោយ សណ្ឋាគារ ម៉ូដ៉ែលព្រិមណាំអង្គរជុំ ។ ទោះជាយ៉ាងណាលទ្ធផលនៃការបង្ក្រាបនៅមិនទាន់ដឹងនៅឡើយទេ៕