ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពតអញ្ជើញមកសំណេះសំណាលជាមួយអតីតយុទ្ធជន កម្ពុជា នៅស្រុកបន្ទាយមាស ប្រមាណជាង ៤០០នាក់

0

កំពត: លោកឧត្តមសេនីយ៍ត្រី ហុក ចិន្តា មេបញ្ជា ការតំបន់ប្រតិបត្តិការសឹករងខេត្ត កំពត និង ជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ខេត្ត កំពត បានអញ្ជើញមក បំពាក់គ្រឿងឥរិយស ជូនអតីតយុទ្ធជន កម្ពុជាខេត្ត កំពត  ប្រមាណជាង ៤០០នាក់ នៅព្រឹកថ្ងៃទី ១៦ខែ មិថុនា ឆ្នាំ ២០២៣។
លោកឧត្តម សេនីយ៍ត្រីន ហុក ចិន្តា បាននាំយក  អំណោយរបស់ សម្ដេច តេ ជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា និង ជាប្រធានសមាគម អតី តយុទ្ធជនកម្ពុជា យកមកចែកជូនបងប្អូន ប្រជាពលរដ្ឋ ក្នុងមួយនាក់ ទទួលបានអង្ករ ២0 គីឡូក្រាម សារុងមួយ និង ថវិកាចំនួន២0000រៀល  លោ ក ឧត្តមសេនីយ៍ត្រី ហុក ចិន្តា  មាន ប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន ប្រធាន សមាគម អតីតយុទ្ធ ជនកម្ពុជា តែងតែបានគិតគូរយ៉ាងខ្លាំង អំពីសុខទុក្ខ របស់អតីតយុទ្ធ ជនកម្ពុជា របស់យើង និងបានណែ នាំ ដល់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ត្រូវតែទទួលខុសត្រូវ និងយកចិត្តទុកដាក់ គិតគូរគ្រប់បែប យ៉ាងដល់អតីតយុទ្ធជន របស់យើង ដោយមិនបំភ្លេចចោលឡើយ។

លោក ឧត្តមសេនីយ៍ត្រី ហុក ចិន្តា ក៏បានលើកយក នៅចំណុចសំខាន់ នៃសារលិខិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធាន សមាគម អតីតយុទ្ធជនកម្ពុជា ដោយសម្ដេច បានអំពាវនាវដល់បងប្អូន អតីតយុទ្ធជន សូមបន្តរក្សាស្មារតី វីរភាព ដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរ ជាប្រជាពលរដ្ឋល្អ ឆ្នើ ម របស់ជាតិ មាតុភូមិ ដើម្បីបន្តធ្វើ ជាគំរូល្អ ក្នុងសង្គមជាតិ ដល់ កូន ចៅជំនាន់ក្រោយ។

រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំង ប្រទេសគ្រប់ជំនាន់ ពិតជាចងចាំជានិច្ច នូវកាលះបង់ និងគុ ណបំណាច់ ដ៏ធំធេងរបស់បង ប្អូនអតីតយុទ្ធជនគ្រប់រូប ចំពោះជាតិមាតុភូមិជាទីស្នេហានៃយើង៕