​ឧទ្ទាម IS បាញ់​មី​ស៊ី​ល​ជាង ៨០​គ្រាប់ ចូល​ទីក្រុង កូ​បា​នី របស់​ស៊ី​រី

0

​ក្រុម​អ្នក​អង្កេត សិទ្ធិមនុស្ស​ដែលជា ក្រុមប្រឆាំង​នៅ​ស៊ី​រី បាន​រាយការណ៍​ថា ក្រុម​ភេរវកម្ម រដ្ឋ​ឥស្លាម (IS) បាន​បាញ់​គ្រាប់ មី​ស៊ី​ល​ជាង ៨០​គ្រាប់​ទៅលើ​ទីក្រុង កូ​បា​នី របស់​ពួកគេ​ឃឺ​ដ ដែល​នៅ​ភាគ​ខាងជើង ប្រទេស​ស៊ី​រី កាលពី​ថ្ងៃ​សុក្រ ដែល​នេះ​ផ្នែក​មួយ​នៃ​អំពើហិង្សា ដែល​កំពុង​បន្ត​វាយប្រហារ ត្រួតត្រា​ទីក្រុង​ពួក​ឧទ្ទាម​។​
​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួ ចេញផ្សាយ​នៅ​ថ្ងៃ​សៅរ៍ ទី​០៤ ខែតុលា ឆ្នាំ​២០១៤​ថា ការបាញ់​ផ្លោង​នូវ អាវុធ​ធុន​ធ្ងន់ នេះ គឺ​បាន​វាយ​សម្រុក​ទៅលើ ភាគ​ខាងកើត ខាងលិច និង​ភាគខាងត្បូង​នៃ​ជាយក្រុង​នោះ ចំណែក​ប្រជាជន​ឃឺ​ដ ចំនួន ៣.០០០​នាក់ បាន​ជាប់គាំង​នៅ​ភ្នំ តា​ល់​ស៊ែរ​។​images (7)
​ក្រុម​អ្នកស៊ើប​អង្កេត​បាន​និយាយទៀតថា ឆ្មាំ​ព្រំដែន​តួ​ក​គី មិន​អនុញ្ញាត​ឲ្យ​ប្រជាជន​ឃឺ​ដដែល បាត់បង់​ផ្ទះសម្បែង ទាំងនោះ ឆ្លងកាត់​ព្រំដែន​ក្នុងពេល​ឧទ្ទាម​រដ្ឋ​ឥស្លាម​បាញ់ប្រហារ​ឡើយ​។​
​ជាមួយគ្នា​នោះដែរ ក្រុម​កងពល​ការពារ​ប្រជាជន​របស់​ពួក​ឃឺ​ដ​ចំនួន ១៣​នាក់ ក៏បាន​ស្លាប់​ផងដែរ ក្នុងការ​វាយ ប្រហារ ថ្មីៗ​ជាមួយ​ពួក​ឧទ្ទាម​នេះ​។​
​សូមបញ្ជាក់​ផងដែរ​ថា ប្រជាជន​ឃឺ​ដ​ជាង ១​ម៉ឺន​នាក់ បាន​រត់​ភៀសខ្លួន​ទៅ​ព្រំដែន​ប្រទេស តួ​ក​គី ចាប់តាំងពី​ឧទ្ទាម រដ្ឋ​ឥស្លាម ចាប់ផ្តើម​វាយប្រហារ និង​បាញ់​ផ្លោង​ដាក់​ទីក្រុង កូ​បា​នី និង​បាន​ឡោម​ព័ន្ធ​ទីប្រជុំជន និង​ភូមិស្ថាន​ពួក គេ​រយៈពេល ១៧​ថ្ងៃ​មកនេះ ហើយ​សកម្មជន​ឃឺ​ដ ក៏បាន​ចោទប្រកាន់​តួ​ក​គី​ថា បានផ្តល់​ជំនួយ​ដល់​ក្រុម IS ក្នុងការ ប្រយុទ្ធ​ជាមួយ​ពួកគេ នៅ​ទៅ​ក្រុង កូ​បា​នី ៕