​អាមេរិក​ប្រកាសថា​វិ​រុស​អី​បូ​ឡា នឹង​ឆ្លង​រាលដាល់​ដល់​មនុស្ស ១​លាន​៤​សែន​នាក់​ដល់​ខែមករា​២០១៥

0

​តាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​ក្រសួងសុខាភិបាល​អាមេរិក​បញ្ចា​ក់ថា វីរុស្ស​អី​បូ​ឡា និង​រាលដាល​ដល់​មនុស្ស​ជាង​១​លាន​៤​សែន​នាក់​ក្នុង​តំបន់​អាហ្វ្រិក​ខាង​លិ​ខ គិតដល់​ខែមករា​ឆ្នាំ​២០១៥​
​ដោយសារតែ​ការ​រាលដាល​នៃ​ជម្ងឺ​អី​បូ​ឡា​កាន់តែខ្លាំង​ឡើង​លើសពី​សម្ថ​ភាព​គ្រប់គ្រង​មន្ទីរ​បញ្ច​កោណ​អាម៉េរិក អាច​នឹង​បញ្ជូន កងទ័ព​ប្រមាណ ៤​ពាន់​នាក់ ទៅកាន់ ប្រទេស​លី​បេ​រី​យ៉ា ដែលជា​ផ្នែក​មួយ នៃ​ផែនការ​ផ្តល់ជំនួយ​ដ៏​ទូលំទូលាយ ដើម្បី​ប្រឆាំងនឹង​ការផ្ទុះ ឡើង​នៃ​ជំងឺ Ebola ប៉ុន្តែ​ខ្លួន​បាន​សង្កត់ធ្ងន់ថា ចំនួន​ពិតប្រាកដ​អាច​នឹងមាន​ការផ្លាស់ប្តូ​រ ។​images (9)
​លោក ច​ន គឺរ​ប៊ី តាម​មន្ត្រី ជាន់ខ្ពស់ នៃ​មន្ទីរ​បញ្ច​កោណ​បាន​និយាយ​នៅក្នុង​សន្និសីទ សារព័ត៌មាន​មួយ​ថា រដ្ឋមន្ត្រី ការពារជាតិ​អាមេរិក លោក ឆាក់ ហា​ហ្គែ​ល បានអនុម័ត​សម្រាប់ ការដាក់​ពង្រាយ​កងទ័ព​ចំនួន ៤​ពាន់​នាក់ ទៅឱ្យ​ប្រទេស​លី​បេ​រី​យ៉ា​។ លោក​ថា “​ខ្ញុំ​ចង់​ធ្វើឱ្យ រឿង​មួយ​ច្បាស់លាស់ និង​ពិត​ប្រាកដថា នេះ​ជាការ​ដាក់ ពង្រាយ​កងទ័ព​ដ៏​មាន សក្តានុពល​មួយ ហើយ​នោះ​មិន​មានន័យថា អាចនឹងទទួល​បាន ចំនួន​ពិតប្រាកដ មួយ​នោះទេ​” ។​images (10)
​លោក​ប្រធានាធិបតី អាម៉េរិក​លោក អូ​បា​ម៉ា កាលពីមុន​បាន​ប្តេជ្ញា ដាក់ពង្រាយ​ក្នុង​ចំនួន​ជិត ១​ពាន់​នាក់ នៅពេល​ដែលមាន​មនុស្ស​ជា​លើកដំបូង ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា មាន​ផ្ទុក​ជំងឺ Ebola នៅក្នុង​សហរដ្ឋ អាម៉េរិក កាលពីដើម​សប្តាហ៍​មុននេះ ដែលជា​ការធ្វើ​អាជ្ញាធរ ផ្នែក​សុខាភិបាល មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ៕