នាយកប្រតិបត្ដិការ ផ្នែកមនុស្សធម៌នៃអង្គការ សហប្រជាជាតិ បានថ្លែងឲ្យដឹងថា ទឹកប្រាក់ជាច្រើន គឺជា តម្រូវការ ក្នុងការទប់ស្កាត់បញ្ហា នៅក្នុងប្រទេសកូរ៉េខាងជើង ស្ដីពីភាពក្រិនរបស់កុមារ និងភាពកង្វះ អាហារូបត្ថម្ភរ៉ាំរ៉ៃ ដូច្នេះកម្មវិធីជំនួយរបស់ប្រទេសនេះ គឺវាស្ថិតក្រោមការផ្ដល់ជំនួយ ដ៏ចាំបាច់បំផុតរបស់ ពិភពលោក។
លោក ចន ជីង បានប្រកាសថា រហូតមកដល់ ពេលនេះទឹកប្រាក់ចំនួន ១១៦លាន ដុល្លារអាម៉េរិក ត្រូវការសម្រាប់ ប្រទេសកូរ៉េខាងជើង ដោយកន្លងមកមាន ភាពខុសគ្នាយ៉ាងច្រើន ព្រោះទឹកប្រាក់តែចំនួន ២៦,៦លានដុល្លារ ប៉ុណ្ណោះត្រូវបាន ផ្តល់សម្រាប់ប្រទេស កូរ៉េខាងជើង ក្នុងកម្មវិធីផ្គត់ផ្គង់រាងកាយអន្ដរជាតិ ទៅលើផលប៉ះពាល់ ទាំងឡាយ រួមទាំងការខ្វះខាតនានា ។
ក្នុងនាមជាប្រធាន នៃការប្រតិបត្ដិការសម្រាប់ការិយាល័យ សម្របសម្រួលកិច្ចការមនុស្សធម៌ លោកបានថ្លែង ទៅកាន់ក្រុមអ្នកយកព័ត៌មាន បន្ទាប់ពីរូបលោកធ្វើដំណើរទៅកាន់ កូរ៉េខាងជើង ពីថ្ងៃទី ១២ដល់១៥ ខែកញ្ញា កន្លងទៅនេះ ។
លោក ជីង បានពន្យល់បន្ថែមទៀតថា “បញ្ហាប្រឈមដែលប្រទះនៅក្នុងកូរ៉េខាងជើង ទៅលើប្រជាជន គឺមាន ភាពស្ងៀមស្ងាត់ធៀបទៅនឹង បរិបទពិតក្នុងសកលលោក ហើយយើង មិនអាចឈរមើល និងមិនអើពើ ឬ បំភ្លេចនូវការទទួលខុសត្រូវ របស់យើងនៅទីនោះបានទេ។ ប្រជាជនចំនួន ១៦លាននាក់កំពុង ទទួលរងការ កង្វះខាតអាហារដ៏រ៉ាំរ៉ៃ និងអសន្ដិសុខ” ។
បើទោះបីជាប្រទេសកូរ៉េខាងត្បូង ថ្មីៗនេះបានប្រកាសថា ខ្លួននឹងផ្តល់ជំនួយទឹកប្រាក់ចំនួន ១៣.៣ លាន ដុល្លារអាម៉េរិក ទៅឱ្យទីភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីអនុវត្តន៍ការងារ របស់ពួកគេ ប៉ុន្ដែលោក ជីង នៅតែមានការព្រួយបារម្ភ អំពីការខ្វះខាតមូលនិធិ និងត្រូវបាន រំខានដោយការធ្លាក់ចុះយ៉ាងខ្លាំងពីចំនួន ៣៥០លានដុល្លារអាម៉េរិកក្នុង ឆ្នាំ២០០១ ៕