បាត់ដំបង: អ្នកបើកបររថយន្តចំនួនពីរនាក់បានរងរបួសយ៉ាងធ្ងន់ធ្ងររហូតដល់បាក់ភ្លៅខណ:ដែលកំណុងបើកបរចុះពីចំណោតភ្នំត្រង់ចំនុចភ្នំព្រឹក ស្ថិតក្នុងភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
កាលពីថ្ងៃទី 6-10-14 វេលាម៉ោង 12-30 នាទីរំលងអធ្រាតស្រាប់តែកង់រថយន្តខាងមុខទាំងពីរបានដាច់ចេញពីតួរថយន្តបណ្តាលអោយក្រឡាប់ធ្លាក់ចុះរហូតដល់មុខក្លោងទ្វារវត្តរតន:ភ្នំព្រឹក. ។
លោក សារ៉េត វិសេដ្ឋ អធិការរងស្រុកភ្នំព្រឹកបានអោយដឹងថា នៅមុនពេលកើតហេតុ
ឬមានរថយន្តមួយគ្រឿងម៉ាកអុីស៊ុយៗ ពាក់ស្លាកលេខ ក 4960 ភព3 បានបើកបរចុះពីចំណោតភ្នំក្នុងទិសដៅពីជើងទៅត្បូង.ដោយមានដឹកខោអាវគីបពេញរថយន្តផង ។ លុះមកដល់ចំនុចកើតហេតុស្រាប់តែកង់ខាងមុខទាំងពីររបស់រថយន្តបានដាច់តែម្តងដែលបណ្តាលអោយតួរថយន្តក្រឡាប់ជាច្រើនត្រឡប់រហូតធ្លាក់មកឈប់នៅខាងមុខក្លោងទ្វារវត្តរតន:ភ្នំព្រឹកព្រមទាំងបណ្តាលអោយអ្នកបើកបរ និងព្រូរងរបួសជាទំងន់. ។
លោកអធិការរងបានបន្តថា ព្រូឡានដែលបាក់ភ្លៅម្ខាងនោះមានឈ្មោះ វ៉ាន់ ជ័យ ភេទប្រុស
អាយុ 25ឆ្នាំរស់នៅភូមិមុនីរ័ត្ន ឯអ្នកបើកបរដែលរងរបួសដែរនោះមានឈ្មោះ រី ការ៉េ ភេទប្រុស អាយុ25 ឆ្នាំដូចគ្នា រស់នៅភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត្ដំបង. ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរនេះដែរតួរថយន្ត និងកង់រថយន្តបានបំផ្លាញរោងលក់
គុយទាវមួយកន្លែង និងលំនៅដ្ឋានប្រជាពលរដ្ឋមួយខ្នងផងដែរប៉ុន្តែពុំមានបង្កអោយប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋណាម្នាក់ឡើយ ទាំងនេះគឺបណ្តាលមកពីការផ្ទុកលើសទំងន់ផង និងខ្វះបច្ចេកទេសក្នុងការត្រួតពិនិត្យលើយានយន្តផង. ៕