កែប;នៅព្រឹកថ្ងែអាទិត្យទី១៨ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់ពីឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានក្រុម ការងារយុវជនគណបក្យប្រជាជនកម្ពុជាខេត្តកែប ដោយលោកដឹងពីសុខទុក្ខនិងពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងធ្វើដំណើរឆ្លងកាត់ផ្លូវលំ១ខ្សែរមានប្រវែង២៥០០ម៉ែត្រដែលកំពុងមានសភាពខូចខាតច្រើនកន្លែងក្នុងរដូវវស្សានេះទើបឯកឧត្ដមបណ្ឌិតបានប្រញាប់ចាត់ក្រុមការងារនៅមូលដ្ឋានឃុំស្រុក និងមន្ទីរជំនាញពាក់ព័ន្ធចុះសហការគ្នាជួសជុលដោយចាក់ដីឈូសបំពេញ និងដាក់លូដោះទឹកភ្លៀង ដែលមានទីតាំងស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ត្រង់ចំណុចពីខាងលិចវត្តភ្នំលាវ រហូតដល់វត្តភ្នំពោន។