0

​ខេត្ត​ព្រះសីហនុៈ​​កំលាំង​នគរបាល​ជំនាញ​អធិការដ្ឋាន​ស្រុក​ព្រៃនប់ សហការ​ជាមួយ​កំលាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត​ព្រះសីហនុ ធ្វើការ​ឃាត់ខ្លួន​មនុស្ស ចំនួន​០២​នាក់ កាលពី​វេលា​ម៉ោង​១ និង​១០​នាទី ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៤ នៅ​ភូមិ​ថ្ម​ធំ ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ស​ង្ស​យ័​ករណី​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន ។20141006_093112
​ ​លោក​វ​រះ​សេនី​យ៌​ត្រី តាក សារិទ្ធ នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិការ​ប​ង្គ្រា​ប​មុខសញ្ញា​ប្រើប្រាស់ ជួញដូរ​គ្រឿងញៀន កម្លាំង​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ និង​វត្ថុតាង​មួយចំនួន ។
​លោក​វ​រះ​សេនី​យ៌​ត្រី តាក សារិទ្ធ ឪ្យ​ដឹង​បន្តថា ជ​នស​ង្ស​យ័​ប្រើប្រាស់ ជួញដូរ​គ្រឿងញៀន​ទាំងពីរ​នាក់ ទី​១ មានឈ្មោះ កែវ សុខ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត ភូមិ​ចំណោត​រាម ឃុំ​បិទ​ត្រាំ​ង ស្រុក​ព្រៃនប់ មុខរបរ​មិន​ពិតប្រាកដ ទី​២ ឈ្មោះ ឈាង ដា​រ៉ា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ស្រុកកំណើត ភូមិ​ព្រែក​សង្កែ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មុខរប​កម្មករ​រោងចក្រ ។

វត្ថុតាង​ដែល​ដកហូត​បានរួម​មាន ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ice​ទឹកកក​)​ចំនួន ០២​កញ្ចប់​តូច ស្មើរ​នឹង ០.៥​ក្រាម ទូរ​សព្ទ័​ដៃ​ចំនួន​០២​គ្រឿង ម៉ូតូ​ម៉ាក​ហុងដា ០១​គ្រឿង លុយ​ខ្មែរ​ចំនួន ១១.៦០០​រៀល លុយ​ដុល្លា​ចំនួន ១១​ដុល្លា និង​កាបូបដៃ​ចំនួន ០២ ។​
​លោក​វ​រះ​សេនី​យ៌​ត្រី តាក សារិទ្ធ បាន​ឲ្យ​ដឹងថា ករណី​ខាងលើ​កម្លាំង​ជំនាញ​ធ្វើការ​សាកសួរ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជ​នស​ង្ស​យ័ និង​វត្ថុតាង​ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ៕​ ​ ​ដោយ​លោក ស៊ុយ ចាន់​ធា