កំពង់ឆ្នាំង៖នាយនគរបាលប៉ុស្តិរដ្ឋបាលកំពង់ព្រះគរគីនិងមន្ត្រីប៉ុស្តិម្នាក់ ត្រួវបានប្រជាពលរដ្ឋចំនួន៨២គ្រួសារនៅក្នុងភូមិ២ក្នុងឃុំ នាំគ្នាផ្តិតមេដៃសុំថ្នាក់លើផ្លាស់ប្តុរចេញ ព្រោះតែគេទាំង២នាក់ជាបងថ្លៃនិងប្អូនថ្លៃគ្នាធ្លាប់បានធ្វើបាបប្រជាពលរដ្ឋនៅក្នុងភូមិឃុំជាច្រើនរឿង។ករណីប្រជាពលរដ្ឋនាំគ្នាផ្តិតមេដៃក្នុងរឿងខាងលើនេះបានកើតឡើងនៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៤ នៅក្នុងផ្ទះលោកប្រធានសហគមន៏នេសាទស្ថិតនៅក្នុងភូមិកំពង់ព្រះគរគី ឃុំកំពង់ព្រះគរគី ស្រុកបរិបរណ៏ ។
លោកអនុប្រធានភូមិព្ហរែកស្ពាននិងប្រជាពលរដ្ឋជាតំណាងក្នុងភូមិទាំង២គឺភូមិព្រែកស្ពាន និងភូមិកោះតាម៉ូវ បាននិយាយក្នុងពេលជួបជុំគ្នាផ្តិតមេដៃអោយអ្នកយកព័ត៏មានយើងដឹងថា៖ពួកគាត់កើតទុកមិនសប្បាយចិត្តនិងលោកសក្ត័៣ ប៉ាវ ពុំសែន ជានាយនគរបាលប៉ុស្តិរដ្ឋបាលកំពង់ព្រះគគីនិងមន្ត្រីនគរបាលម្នាក់ទៀតឈ្មោះ ទុំ សារុំ ដែលត្រូវជាបងប្អូនថ្លៃនិងគ្នា ធ្លាប់បានធ្វើបាបប្រជាពលរដ្ឋក្នុងភូមិទាំង២ជាច្រើនករណីដូចជា៖ចាប់ជនរងគ្រោះម្នាក់ក្នុងរឿងហឹង្សា១ ដែលគ្នាជាជនរងគ្រោះត្រូវគេមកវាយដល់លើផ្ទះសោះបែរជាត្រូវលោក នាយប៉ុស្តិចាប់រូបគេវាយខ្នោះនិងវាយធ្វើបាបបណ្តាលអោយរងរបួសថែមទៀត រឿងនេះត្រូវបានក្រុមគ្រួសារនិងប្រជាពលរដ្ឋនាំគ្នាប្តឹងទៅនគបាលស្រុកអោយជួយអន្តរាគមន៏ទើបដោះស្រាយចប់។
ករណីចោរលួចម៉ាស៊ីនប្រជាពលរដ្ឋ១គ្រឿងមានតម្លៃជាង៧០ម៉ឹនរៀល ក្នុងភូមិព្រែកស្ពាន ពេលប្រជាពល រដ្ឋដេញតាមដល់ផ្ទះ ដឹងអត្តសញ្ញាណរបស់ចោរនោះហើយ ពេលប្តឹងផ្តល់ទៅនគរបាលប៉ុស្ត មិនដឹងថាគេកសាងសុំណុំរឿងបែបណាទេ ពេលតុលាការហៅជំនុំជំរះ បែរជាគេអោយចោររូបនោះសងលុយមកម្ចាស់ម៉ស៊ីនវិញតែ៣០ម៉ឹនរៀល ហើយចោររូបនោះគ្មានទោះពៃអ្វីទាំងអស់ ធ្វើអោយប្រជាពលរដ្ឋបាត់បង់ជំនឿលើសមនត្ថកិច្ច។
ប្រជាពលរដ្ឋក្នុងភូមិទាំង២បាននិយាយទៀតថា៖ រាល់ឆ្នាំកន្លងមកមន្ត្រីទាំង២នាក់ខាងលើនេះធ្លាប់បានបង្គាប់ទារលុយពីអ្នកដាក់របាំងនេសាទនៅក្នុងភូមិរាប់សឹបនាក់ដែលក្នុង១របាំងៗគេទាមទារប្រាក់ពី២០ទៅ៤០ម៉ឹនរៀល បើមិនអោយគេត្រូវគេចាប់យកឧបករណ៏ទាំងនោះមកផ្ទះគេដើម្បីអោយម្ចាស់មកលួសយកទៅវិញ រឿងនេះគឺធ្លាប់កើតមាន៣ទៅ៤ដងមកហើយ។ម្យ៉ាងទៀតគេក៏ធ្លាប់បានគំងរាមថានិងនាំសមត្ថកិច្ចជំនាញមកចាប់ឬមកបរុះរើបំផ្លាញចោល បើមិនព្រមអោយលុយដូចគេទៀមទារទេនោះ។
លោក គង់ ប៊ុនហាក់ មេឃុំកំពង់ព្រះគរគីក៏បាននិយាយអោយដឹងក្នុងពេលដែលប្រជាពលរដ្ឋនាំគ្នាមកផ្តិតមេដៃនៅព្រឹកថ្ងៃទី០៤ ខែតលា នេះថា៖រឿងហេតុដែលប្រជាពលរដ្ឋបានលើកឡើងខាងលើនេះលោកបានស្តាប់ឭនិងត្រចៀកផ្ទាល់នៅពេលប្រជាពលរដ្ឋលើកឡើងក្នុងពេលមកផ្តិតមេដៃ ហើយពីមុនមកក៏លោកធ្លាប់បានទទួលរបាយការណ៏ពីប្រជាពលរដ្ឋថាមន្ត្រីនគរបាលប៉ុស្តិទាំង២នាក់ខាងលើនេះពិតជាបានបង្ករឿងហេតុដូច្នេះមែន។មិនតែប៉ុណ្ណោះពួកគេមិនដែលបានសហការណ៏ជាមួយអាជ្ញាធរឃុំ ឬរាយការសុំយោបល់ក្នុងការដោះស្រាយរឿងណាមួយឡើយ។កន្លងមកលោកមេឃុំបានណែនាំអោយលោកមេប៉ុស្តិដាក់ទីតាំងធ្វើការកិច្ចការងារប៉ុស្តិរដ្ឋបាលនៅស្នាក់ការឃុំ ប៉ុន្តែលោកមេប៉ុស្តិមិនបានអនុវត្តតាមឡើយ គឺគេនៅតែយកផ្ទះរបស់ខ្លួនធ្វើជាស្នាក់ការនគរបាលប៉ុស្តិដដែល ។
លោកមេឃុំកំពង់ព្រះគរគីបានបញ្ជាក់អោយដឹងទៀតថា៖កាលពិថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ លោកបានធ្វើរបាយការណ៏រឿងមន្ត្រីនគរបាលប៉ុស្តិទាំង២នាក់ ទាក់ទងក្នុងរឿងខាងលើនេះ និងបានបញ្ជូនរឿងនេះមកលោកស្នងការនគរបាលខេត្ត ស្នើសុំដកចេញឬផ្លាស់ប្តូរមន្ត្រីទាំង២នាក់ខាងលើនេះចេញពីនគរបាលប៉ុស្តិរដ្ឋបាលកំពង់ព្រះគរគី ហើយរបាយការណ៏នេះលោកនិងរាយការណ៏បន្តទៅលោកអភិបាលខេត្ត និងលោកអគ្គស្នងការនគរជាតិ ជាបន្តទៀតដើម្បីសុំជួយអន្តរាគមន៏រឿងនេះជូនប្រជាពលរដ្ឋ។
ទាក់ទងរឿងខាងលើនេះលោកសក្ត័៣ ប៉ាវ ពុំសែន (ហៅប៉ូ) ជានាយប៉ុស្តិកំពង់ព្រះគរគី បាននិនយាយអោយដឹងនៅក្នុងផ្ទះរបស់់លោកថា៖រឿងចាប់ចោរលួចម៉ស៊ីនលោកបានធ្វើតាមនិតិវិធីរេយចហើយ រឿងទារលុយពីរបាំងតើអោយលោកទារលុយពីអ្នកណាបើក្នុងភូមិកោះតាម៉ូវអត់មានរបាំងផងនោះ រឿងយកលបប្ងរជាពលរដ្ឋមកផ្ទះគឺបានដោះស្រាយគ្នាចប់អស់ហើយនៅស្រុក ការសហការជាមួយលោកមេឃុំ តើអោយលោកសហការគ្រប់រោះងម្តេចកើតបើការងារខ្លះជាកិច្ចការ ងារជំនាញ ការអោយលោកទៅធ្វើការងារប៉ុស្តិនៅស្នាក់ការឃុំ លោកអត់ទៅទេបើទៅដូចទៅដេកយាមជំនួសមន្ត្រីឃុំព្រោះ មន្ត្រីសាលាឃុំមិនដែលឃើញនោធ្វើការក្នុងស្នាក់ការឃុំផងនោះ៕