​បុរស​ម្នាក់​លើកជើង​សសរថ្ម​ត​ផ្ទះ​ដើម្បី​រៀបការ​កូន​ត្រូវ​សសរ​រលំ​កិន​ចំក្បាល​ស្លាប់​

0

​កំពង់ឆ្នាំង​៖​ ​បុរស​ម្នាក់​ជា​មេជាង​ផ្ទះ​ម្នាក់​ដ៍​ចំណាន បាន​ធ្វេសប្រហែស​ត្រូវបាន​ជើង​សសរថ្ម​រលំ​ចំក្បាល​រងរបួស​ធ្ងន់ ហើយ​បាន​ស្លាប់​ក្រោយពេល​ដឹក​ទៅដល់​មន្ទីរពេទ្យ​ខេត្ត​រយៈពេល​៣​ម៉ោង នៅពេលដែល​គាត់​នឹង​អ្នកស្រុក​ក្នុងភូមិ​ជួយ​លើក​សសរផ្ទះ​មួយ​ដើម​ដើម្បី​ត​ផ្ទះ​មក​ក្រោយ ត្រៀម​រៀបចំ​ការកូន​ស្រី​។​ឧប្បទ្ទវ​ហេតុនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង ៥​និង​១០​នាទី​ល្ងាច​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៤ នៅក្នុង​ភូមិ​ព្រៃ​មាន់ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​DSC06773
​ ​ស្ត្រី​ឈ្មោះ ឡា​ច គីម អាយុ​៥២​ឆ្នាំ ត្រូវជា​ប្រពន្ធ​បុរសរងគ្រោះ​បាន​រៀបរាប់​អោយដឹងថា​៖​ប្តី​របស់គាត់​ឈ្មោះ អឿ ស៊ីថា ហៅ​នុ​ច អាយុ​៥៣​ឆ្នាំមាន​មុខរបរ​ជា​មេជាង​មាន​បច្ចេក ទេស​រំកិល​ផ្ទះ ឬ​ស្ទូច​ផ្ទះ​ដូរ​ជើង​សសរ​ថ្មី​ដ៍​ចំណាន​ម្នាក់ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​មុនពេល​កើតហេតុ រូបគាត់​និង​អ្នកភូមិ​៣​នាក់​ទៀត​បាននាំគ្នា​ជួយ​លើកជើង​សសរថ្ម​
១​ដើម ដើម្បី​ត​ផ្ទះ​មក​ក្រោយ​ត្រៀម​រៀនចំការ​កូនស្រី​ក្នុង​រដូវ​រុះ​ហើយ​ខាងមុខនេះ​។​
​ ​នៅពេល​កើតហេតុ អ្នកស្រុក​ក្នុងភូមិ​៣​នាក់​និង​រូបគាត់​បាននាំគ្នា​លើក​សសរថ្ម​ដែលមាន​ជើងតាង​ពីក្រោម​នោះ​ឈរ​ទៅហើយ ពេលនោះ​អ្នកភូមិ​បាននាំគ្នា​ទៅធ្វើ​ការងារ​ផ្សេង ទៀត ចំណែក​គាត់​បាន​ឈរ​ទាញ​រំកិល​ជើង​សសរថ្ម​អោយ​ត្រូវ​ក្រិត​ម្នាក់ឯង ស្រាប់តែ​ពេលនោះ​ដី​បាន​ស្រុត​ធ្វើ​អោយជើង​សសរ​រលំ​ដួល ហើយ​គាត់​តាម​ទ្រ​សសរ​កុំ​ដួល​បោក​ខ្លាំងខ្លា​ចបាក់​សសរ តែ​ចៃដន្យ​នៅពេល​គាត់​កំពុង​ទ្រ​នោះ

កាត់​បា​នា​ជំពប់ជើង​ដួល​ផ្ងាក​ក្រោយ ត្រូវ​សសរ​រលំ​បោក​ចំក្បាល​របស់គាត់ បណ្តាលអោយ​រងរបួស​ជា​ទម្ងន់​។​បន្ទាប់មក​ភា្ល​មៗ​នោះ​ក្រុមគ្រួសារ​បាន​ដឹកបញ្ជូន​គាត់​ទៅកាន់​មន្ទីរ​ខេត្ត ដើម្បីអោយ​ក្រុមគ្រូពេទ្យ​ខេត្ត​ជួយសង្គ្រោះ​ជីវិត ប៉ុន្តែ​ដោយ​សភាព​របួស​នៅលើ​ក្បាល​ធ្ងន់ធ្ងរ​ពេក គ្រូពេទ្យ​មិនអាច​ជួយ​សង្គ្រោះបាន ៣​ម៉ោង​ក្រោយមក​គាត់​ក៍បាន​ដាច់ខ្យល់​ស្លាប់​។​
​ ​គ្រោះថ្នាក់​ខាងលើនេះ ត្រូវបាន​អ្នកស្រុក​ក្នុងភូមិ​និយាយថា​៖​បណ្តាលមកពី​ការ​ធ្វេស ប្រហែស ព្រោះថា​រដូវ​នេះ​ជា​រដូវវស្សា ធ្វើអោយ​ដី​ស្រុត​រលំ​សសរថ្ម​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​តែម្តង​។​បុរស​ម្នាក់​នៅក្នុង​ពិធី​បុណ្យសព​នា​ព្រឹក​ថ្ងៃទី​០៦ ខែតុលា​នេះ​បាន​និយាយ​អោយដឹងថា​៖​មុនពេល​ត​ផ្ទះ​បន្ថែម​មក​ក្រោយ ក្រុមគ្រួសារ​គាត់​ក៍បាន​ទៅរក​គ្រូទាយ ផងដែរ តែ​គ្រូទាយ​ប្រាប់ថា មិនអោយ​ត​ផ្ទះ​នៅក្នុង​រដូវវស្សា​នេះ​ទេ ចាំ​រដូវរំហើយ​ចាំ​ធ្វើ ប៉​ន្តែ​គាត់​មិន​ជឿ​គ្រូទាយ ទើប​មាន​គ្រោះថ្នាក់​បែបនេះ ប៉ុន្តែ​ការ​ទស្សន៍ទាយ​នេះ គ្រាន់តែ​ជា​ជំនឿ​អ​រូបិយ​ប៉ុណ្ណោះ គ្រោះថ្នាក់​ខាងលើនេះ​មកពី​រូបគាត់​មានការ​ធ្វេសប្រហែស​៕DSC06759