សត្វ​ពស់​ចំរុះ​ចំនួន​៣៤​គីឡូ​និង​រថយន្ត​កាមរី​មួយគ្រឿង​ត្រូវ​

0

សត្វ​ពស់​ចំរុះ​ចំនួន​៣៤​គីឡូ​និង​រថយន្ត​កាមរី​មួយគ្រឿង​ត្រូវបាន​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ឃាត់​រួច​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​
​សត្វ​ពស់​ចំរុះ​ចំនួន​៣៤​គីឡូក្រាម​និង​រថយន្ត​កាមរី​មួយគ្រឿង​ដែល​បាន​លួច​ដឹក​ពស់​យកទៅដាក់​ម៉ូយ​នៅតាម​ភៅ​ជនី​យ៍​ដ្ឋា​ន​ធំៗ​ក្នុង​ខេ ត្ត​បន្ទាយមានជ័យ​ត្រូវបាន​កំលាំង​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​ធ្វើការ​ឃាត់​រួច​បញ្ជូនមក​ស្នង​ការដើ​ម្បី​ធ្វើ​កំ​ហេតុ​ចាត់​ការណ៍​ទៅតាម​ផ្លូវច្បាប់​រួច​សត្វ​ពស់​ទាំងនោះ​បានប្រគល់​ឲ្យ​មេព្រៃ​យកទៅ​ចាត់​ការណ៍​ទៅតាម​ច្បាប់​ផងដែរ​។​ការចាប់​រថយន្ត​កាម​រី​លួច​ដឹក​ដឹក​ពស់​ខុសច្បាប់​នោះ​នៅវេលា​ម៉ោង​៣.៣០​នាទី​ល្ងាច​ថ្ងៃទី​២​ខែតុលា​២០១៤​នៅ​ចំណុច​ផ្សារ​ថ្មីរ ហៅ​ផ្សារ​ចំការ​គ​ស្ថិតនៅ​image (1)

ក្នុងភូមិ​ផ្សារ​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។ លោក​វ​រះ​សេនីយ៍​ទោ ចាប​សុ​ផា​រិ​ទ្ធិ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់ថា​:​រថយន្ត​ដែល​ឃាត់​បាន​លួច​ដឹក​សត្វ​ពស់​ខុសច្បាប់​នោះ​ធុន​កាំ​ម៉ា​រី​ផលិត​ឆ្នាំ​១៩៩៥​គ្មាន​ពាក់​ផ្លាក់លេខ​។​លោក​បាន​បន្តថា​:​នៅពេល​ចាប់បាន​រថយន្ត​លួច​ដឹក​សត្វ​ពស់​ខុសច្បាប់​នោះ​គឺ​កំលាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បានទទួល​ព័​ត៌​ពី​ប្រជាពលរដ្ឋ​ថា​មាន​រថយន្ត​កាមរី​ដឹក​សត្វ​ពស់​យកទៅដាក់​តាម​ម៉ូយ​នៅ​ភោជនីយដ្ឋាន​ក្នុង​ខេត្តបន្ទាយមានជ័យ​ទើប​កំលាំង​បូលីស​សេដ្ឋកិច្ច​បាន​ដេញ​ស្ទាក់​ចាប់បាន​រថយន្ត​១​គ្រឿង​ធ្វើការ​ឆែកឆេរ​នៅក្នុង​រថយន្ត​image

បាន​រកឃើញ​សត្វ ពស់​ច្រក​ក្នុង​ថង់​មាន​ចំនួន​ប្រហែល​៤​ថង់​។​លោក​ចាប​សុ​ផា​រិ​ទ្ធិ បាន​បញ្ជាក់ថា​ក្រោយពេល​បញ្ជូនមក​ស្នងកា​រ​ថ្លឹង​សត្វ​ពស់​នោះ​មាន​ទំងន់​៣៤​គីឡូក្រាម​ក្រោយពី​បានធ្វើ​កំណត់ហេតុ​រួស​ត្វ​ពស់​នោះ​ត្រូវ​បានប្រគល់​ទៅ​ឲ្យ​មេព្រៃ​យកទៅ​ចាត់​ការណ៍​តាម​និតិ​វិធី​ច្បាប់​ចំណែក​រថយន្ត​កាមរី​ត្រូវបាន​នគ​បាល​សេដ្ឋកិច្ច​យកទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​គរ​បាល​ខេត្ត​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​ផងដែរ​។​គួរបញ្ជាក់​ផងដែរ​ថា​សត្វព្រៃ​គ្រប់​ប្រភេទ​image

សព្វថ្ងៃនេះ​កំពុង​ដាក់លក់​ធ្វើ​ម្ហូប​នៅតាម​ភោជនីយ៍ដ្ឋាន​ធំ​យ៉ាង​អាណាធិបតេយ្យ​ពុំដែល​មាន​សម​ត្តិ​កិច្ច​ណា​បង្ក្រាប​ឡើយ​ព្រោះ​ភោជនីយ៍ដ្ឋាន​ធ្វើ​ម្ហូប​សត្វព្រៃ​ទាំងអស់នោះ​សុទ្ធតែ​ខ្សែ​អ្នកធំ​ទាំងអស់​ទើប​អាចដាក់​លក់បាន​ហើយ​គ្មាន​ន​ណា​ចេញមុខ​រករឿង​ទៀតផង​តែបើ​គ្មាន​បក្សពួក​អ្នកធំ​វិញ​បើ​ហាន​ដាក់លក់​សត្វព្រៃ​ក្នុង​ហាង​ខ្លួន​ស្ងាត់​យ៉ាងណា​នោះ​ស​មិត្ត​កិច្ច​តាម​ចាប់​ភ្លាម​ដោយ​ពុំបាន​ដាក់លក់​ឲ្យ​ស្រូល​ឡើយ​៕