ពោធិសាត់ ក្បួនល្បិចបោកស្ទីលក្បាច់ថ្មី ម្នាក់ធ្វើជាទូរស័ព្ទតថ្លៃនិងទិញគោក្របីម្នាក់ទៀត ធ្វើជាយកដុល្លាពិតដូរយកលុយពីអាជីវករលក់ដូរនៅស្រុកកណ្ដៀងអស់២០លានរៀល ជាថ្នូរនិងប្រាក់ដុល្លាអាមេរិច(៦ពាន់ដុល្លា)ដូចគ្នាចុងក្រោយ ជាមួយក្រដាស់ដុលា្ល១០០ពីសន្លឹកនិងក្រ
ដាស់២ដុល្លា៦០សន្លឹក ។ ហែតុការណ៍គឺបានកើតឡើងកាលពីវេលាមោ៉ង៤និង៣០នាទីល្ងាចថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៤ ស្តិតក្នុងចំណុចទីប្រជុំជនផ្សាកណ្ដៀង ក្នុងភួមិបឹងក្រាញ់ ឃុំនិងស្រុកកណ្ដៀង ខេត្តពោធិសាត់។ បើតាមលោក ស៊ិន សុខា អធិការងបានចុះដល់ទីតាំងកើតហេតុនោះបានប្រាប់ថា ជនរងគ្រោះនោះមានឈ្មោះ សៅ គឹមលី អាយុ៤៩ឆ្នាំ ភេទស្រី រស់នៅភួមិកើតហេតុខាងលើ ។
លោក សិុន សុខា ដែលចុះដល់នឹងទីតាំងកើតហែតុបាននិយាបន្តថាជនសង្ស័យបោកដូរលុយយកទៅបាត់នេះមានគ្នាពីនាក់ មិនដឹងជាមកពីណាទេពួកគេមានអាយុប្រហែលជាង៤០ឆ្នាំ ម្នាក់ចេះភាសាវៀតណាមច្បាស់ធ្វើជានិយាយទូរស័ព្ទក្បែរអ្នកដូរលុយ ម្នាក់ទៀតនិយាយខ្មែរច្បាស់ជាអ្នកយកដុល្លាដូរលុយ ។ លោកអោយដឹងទៀតថា ដំបូងជនមិនស្គាល់មុខទាំងពីនោះ បានយកលុយដុល្លាពិតក្រដាស់( ១០០ដុល្លា ) ចំនួន៦០ពាន់ដុល្លា៦០សន្លឹក មួយដុំដោយរៀបដាក់ចងខ្ទាស់ជាបាច់ត្រឹមត្រូវ មកដូរលុយពីជនរងគ្រោះត្រឹមត្រូវហើយធ្វើល្បិចយកតែ(២០) លានរៀលទេព្រោះធ្វើជាថាតថ្លៃគ្នាត្រូវគេយកលុយខ្មែរ ។
ពេលនោះជនរងជាម្ចាស់ដូលុយក៍ដូ(២០លានរៀល)អោយភ្លាម ជនសង្ស័យនោះដកលុយដែលចងជាដុំស្រេច(៦ពាដុល្លា)អោយទៅជនរងគ្រោះ។ ហើយជនរងគ្រោះក៍រាប់ហើយរាប់ទៀតរួមទាំងពិនិត្យត្រឹមត្រូវចំនួន៤ដងឯណាណោះ ក៍ដាក់ចូលទូដូលុយ ។ ស្រាប់តែបានប្រហែល២០នាទីប៉ុណ្ណោះ ក៍ជនសង្ស័យនោះចាប់ផ្ដើមដើរមកតូបដូរលុយនោះវិញ ដោយប្រាប់ថាសំុដូរយកលុយដុល្លាវិញព្រោះអ្នកម្ចាស់គោនោះអត់លក់ ហើយម្នាក់ទៀធ្វើជានិយាយទូរស័ព្ទលឺៗខ្លាំងតថ្លៃគោនោះ ។
នៅពេលជនសង្ស័យដាក់លុយ(២០លានរៀល)លើទូអោយហើយជនរងគ្រោះនោះយកលុយដុល្លាក្នុងទូ(៦ពាន់ដុល្លា)ចេញមកដាក់លើទូអោយដែរ ។ ពេលនោះហើយដែលជនសង្ស័យដក់លុយដុល្លាមួយដុំផ្សេងទៀតដូចលុយដុល្លាដុំដូរមុន ដោយរៀបស្មើររឹបនៅខាងក្រៅស្រោបក្រដាស់(១០០ដុល្លា)ចំនួនពីសន្លឹកខាងក្នុងសុទ្ធតែក្រដាស់២ដុល្លា៦០សន្លឹកចងដុំដូចគ្នា ។
ក៍ជននោះដាក់ជុំនួស(៦ពាន់ដុល្លា)វិញហើយម្នាក់ទៀតឃើញគ្នាវាដូបានសម្រចហើយ ក៍និយាយទូរស័ព្ទលឺៗថា មិនបាច់ដូរវិញទេឥឡូវនេះគេព្រមលក់គោហើយ ។ ថារូចក៍យកលុយ(២០លានរៀលនោះមកវិញ ហើយ ម្ចាស់ដូលុយនោះលើកលុយដុល្លាមួយដុំនោះចូលក្នុងទូវិញជនសង្ស័យនោះក៍ចេញទៅបាត់តែម្ដង។
លោក សិុន សុខា ក៍បានបន្តថាមួយសន្ទុះក៍ស្ត្រីរងគ្រោះនោះនៅមិនស្ងៀមក៍ចាក់សោពីទូយកលុយមករាប់ទៀត ឃើញតែដុល្លាក្រដាស់១០០ដុល្លាពីសន្លឹកក្រៅពីនោះសុទ្ធតែក្រដាស់២ដុលា៦០សន្លឹកក៍ទន់ដៃជើងភ្ញាក់ផ្អើលតាមរកជនសង្ស័យតែអ្វីៗហួសពេលអស់ទៅហើយ ។ លោកបានបញ្ជានក់ថាករណីនេះជនសង្ស័យសុទ្ធតែសិក្សាមុនក៍មិនកករោមពីបីថ្ងៃដែរ ទើបមានឱកាស់ធ្វើសកម្មភាពតែម្តង ដូច្នោះប្រជាពលរដ្ឋរួមនិងអាជីវករទាំងអស់ ត្រូវប្រុងប្រយ័ត្នលើល្បិចបោកប្រាស់ស្ទីលថ្មីបែបនេះ វាមិនខុសពីក្រុមលេងចាក់គ្រាប់អម្ពិលឡើយ ហើយសមត្ថកិច្ចយើងរងចាំទទួលទូរស័ព្ទអន្តរាគម៌ជួយបងប្អូន២៤មោ៉ងប្រសិនមានអ្វីដែលសង្ស័យ ។