​មេឃ​ភ្លៀង​ថ្នល់​រអិល​ជាន់​ហ្វ្រាំងរថយន្ត​ដោយ​បង្ខំ​ក្រឡាប់​ធ្លាក់​ផ្លូវ​របួសធ្ងន់​ស្រាល​២​នាក់​

0

​កំពង់ឆ្នាំង​៖​បុរស​២​នាក់​ជា​អ្នកបើកបរ​និង​ព្រូ​រថយន្ត​បាន​រងរបួស​ធ្ងន់​និង​ស្រាល ដោយសារ​រថយន្ត​យី​ឌុប​របស់គេ​បាន​ក្រឡាប់​ធ្លាក់​ប្រឡាយ​ទាំង​ព្រឹក ខ​ណះ​ដែល​អ្នកបើក​បរជាន់​ហ្វ្រាំង​បង្ខំ​ព្រោះតែ​ខ្លាច​បុក​រថយន្ត​១​ផ្សេងទៀត ហើយ​រអិល​ទឹកភ្លៀង​តាម​ថ្នល់​ក៏​រេ​ចង្កូត​ធ្លាក់ចូល​ប្រឡាយ​ក្រឡាប់​បះជើង​ឡើងលើ ធ្លាក់​ធុង​ដាក់​ត្រី​រាយប៉ាយ​ពេញ​ផ្លូវ​។​ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​០៧​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៤ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ថ្មកែវ ឃុំ​ស្វាយជ្រុំ ស្រុក​រលារ​ប្អៀ​រ ។​snapshot20141004103904
​ ​សមត្ថកិច្ច​នៅ​ពិនិត្យ​កន្លែងកើតហេតុ​បានអោយដឹងថា​៖​នៅមុន​ពេល​កើតហេតុ​រថយន្ត​យី​ឌុប​នេះ​បានធ្វើ​ដំណើរ​ពី​ខេត្តពោធិសាត់​ឆ្ពោះទៅ​ក្រុងភ្នំពេញ​ដោយមាន​ដឹក​ធុង​ដាក់​ត្រី​ដឹក​យកទៅលក់ លុះ​ពេលមកដល់​ចំណុចកើតហេតុ​ខាងលើ បាន​វ៉ា​ក់​អើ​ជាមួយនិង​រថយន្ត​១​គ្រឿង​ផ្សេងទៀត​ក៏បាន​ជាន់​ហ្វ្រាំង​ទាំង​បង្ខំ​ដោយសារតែ​ខ្លាច​បុក​គេ និង​ដោយ​ស្ថានភាព​ផ្លូវ​រអិល​ផង​នោះ ក៏​បណ្តាលអោយ​រថយន្ត​គេ​ធ្លាក់ចូល​ប្រឡាយ​ក្បែរផ្លូវ​ក្រឡាប់​បះជើង​ឡើងលើ​តែម្តង​។​snapshot20141004103847

ក្នុង​ហេតុ​ការ​ណ៏​នេះ​បានធ្វើអោយ​អ្នកបើកបរ​រថយន្ត​និង​ព្រូ​រងរបួស​ធ្ងន់​ធ្ងន់​និង​ស្រាល​ទាំង​២​នាក់ ដោយសារ​មុត​និង​កញ្ចក់​រថយន្ត​ដែល​បែក ចំណែក​រថយន្ត​បាន​ខូចខាត ផ្នែក​ខាងមុខ​យ៉ាងធ្ងន់ធ្ងរ​។snapshot20141004103828
​ក្រោយពេល​កើតហេតុ អ្នករបួសធ្ងន់​ត្រូវបាន​គេ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត ចំ ណែ​ក​ម្ចាស់​រថយន្ត​បាន​ជួល​រថយន្តស្ទូច​មក​ស្ទូច​យក និង​សណ្តោង​អូស​យកទៅ​ជួសជុល​ធ្វើការ​ប្រើប្រាស់​ជា​បន្តទៀត​៕