សម្តេចតេជោពេញចិត្តធ្វើជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនពេញមួយជីវិតជាក្ដីបងប្អូនក៏មានក្តីសង្ឃឹមពេញមួយជីវិតដែរ

0

បន្ទាយមានជ័យ៖ សម្តេចតេជោពេញចិត្តធ្វើជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនពេញ១ជីវិត ។ហេតុនេះបងប្អូនអតីតយុទ្ធជនក៏មានក្តីសង្ឃឹមនិងកក់ពេញ១ជីវិតដែរ។

នេះបើតាមប្រសាសន៍របស់លោកនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាថ្លែងកាលពីថ្ងៃទី២២ខែមិថុនាឆ្នាំ២០២៣ ក្នុងឱកាសខួបលើកទី១៦ទិវាអតីតយុទ្ធជនកម្ពុជា២១មិថុនាឆ្នាំ២០២៣ ដែលសំណេះសំណាលនិងបំពាក់គ្រឿងឥសក្នុងសរិយយសជូនអតីតយុទ្ធជនស្រុកម៉ាឡៃ ចំនួន៩១០នាក់ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នាលានដំឡូងមី សៀម៉ាន ឃុំអូរស្រឡៅស្រុកម៉ាឡៃ ។

ពិធីក៏មានការអញ្ជើញចូលរួមពីឯកឧត្ដន៊ម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ុំ រាត្រី.អភិបាលខេត្ត និងមន្ត្រីថ្នាក់ដឹកនាំ មន្ត្រី អ្នកពាក់ព័ន្ធ ។
លោកស្វាយ ជា អភិបាលស្រុកម៉ាឡៃ បានឡើងរាយការណ៍ថា : នេះជាលើកទី២ហើយ ដែលអតីតយុទ្ធជនស្រុកម៉ាឡៃទទួលការបំពាក់គ្រឿងឥស្សរិយយ។ លើកទី១នៅក្នុងឆ្នាំ២០១៨ និងលើកទី២ ចំនួន ៩១០នាក់ ដែលមាន : ថ្នាក់ អស្សឫទ្ធិចំនូន ២នាក់ ,ថ្នាក់មាស ចំនួន ១២៦នាក់ ,ថ្នាក់ប្រាក់ ចំនួន ៧៨២ នាក់។

លោកស្វាយ ជា បន្តថា: .នៅស្រុកនេះ អតីតយុទ្ធជននិងគ្រួសារអតីតយុទ្ធជន កំពុងគ្រប់គ្រង មានចំនួន ១.១៣៥នាក់ បានចូលសមាជិកសមាគមអតីតយុទ្ធជន មាន ចំនួន ៩៨១ នាក់ និងអ្នកក្នុងបន្ទុក ១.៤៨៩ នាក់ ។ក្នុងនោះមាន៖គ្រួសារជនពលី.គ្រួសារជនមរណៈ និវត្តជន ជនពិការ ។លើការងារទ្រទ្រង់អតីតយុទ្ធជន សម្តេចនាយករដ្ឋមន្ត្រី ជាប្រធានសមាមគមអតីតយុទ្ធជនកម្ពុជា បានផ្តល់ផ្ទះចំនួន ៣៣ខ្នង ។

ការឧបត្ថម្ភគាំទ្រដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា និង ថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុងពិសេស ឯកឧត្ដមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ បានជួយដល់អតីតយុទ្ធជនដូចជាការកសាងផ្ទះជាដើម ។ល ។
ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តប្រធានកិត្តិយស និងលោកប្រធាន/អនុប្រធាន ស.អ.ក.ខេត្ត បានឆ្លៀតឱកាសពីភារកិច្ចស្នូលចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់ភាពបត្ថម្ភដល់បងប្អូនអតីត យុទ្ធជនដោយផ្ទាល់នៅមូលដ្ឋានយ៉ាងសកម្ម ។

ឯកឧត្ដម នាយឧត្តមសេនីយ៍ កិតិ្តសិង្ហហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី បាននិយាយថា : លោកនិងសមាគមមិនអាចអត់ទ្រាំមិនសរសើរនិងទទួលស្គាល់មិនបានចំពោះលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងនិងអ្នកពាក់ព័ន្ធដែលបានខិតខំ យកចិត្តទុកដាក់លើការងារអតីតយុទ្ធជន ការងារគ្រប់គ្រងគ្រោះមហន្តរាយ។

ឯកឧត្ដម បន្តថា :នេះ ជាសំណាងរបស់បងប្អូនអតីតយុទ្ធជននិងពលរដ្ឋក្នុងខេត្តនេះដែលបានការគិតគូរដូច្នេះ ។ ជាពិសេស បងប្អូនអតីតយុទ្ធជន ដែលទទួលបាននូវការពេញចិត្តពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្វើជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនពេញមួយជីវិតសម្តេច ។
ហេតុនេះ បងប្អូនអតីតយុទ្ធជនក៏ទទួលបានភាពកក់ក្តៅ ក្តីសង្ឃឹមពេញមួយជីវិត ហើយតកូនតចៅផងដែរ ។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានផ្តាំផ្ញើថា : ហេតុនេះ បងប្អូនមានតែផ្តល់ការគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ ខាងមុខ នឹងបានសម្តេចបន្តជានាយករដ្ឋនិងជាមេសមាគម មេបងប្អូនបន្តទៀត ។
សូមបញ្ជាក់ថា ក្រៅពីបំពាក់គ្រឿងឥស្សរិយយស អតីតយុទ្ធជនក៏ទទួលប្រាក់ឧបត្ថម្ភម្នាក់ៗចំនួន៥ម៉ឺនរៀលផងដែរ៕ដោយ៖ឃិន គន្ធា