​មី​សុ​យ​ប៊ី​ស៊ី​បុក​ទួរីស​នៅ​ផ្លូវបត់​កោង​ពេល​ភ្លៀង​ខ្លាំង​ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​៥​នាក់

0


កំពង់ឆ្នាំង​៖​ ​មនុស្ស​៥​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល និង​លោកយាយ​ម្នាក់​បាន​ស្លាប់​កៀប​ជាប់​នៅក្នុង​រថយន្ត បង្កឡើង​ដោយ​រថយន្ត​មី​សុ​យ​ប៊ី​ស៊ី​បុក​ចំ​ចំហៀង​រថយន្ត​ទួរីស​ពេញ​ទំ ហឹ​ង​ពេល​ភ្លៀង​កំពុង​ធ្លាក់​ខ្លាំង នៅ​ចំណុច​ផ្លូវបត់​កោង​។​ហេតុការណ៍​គ្រោះថ្នាក់​នោះ​វេលា​ម៉ោង​៧​និង​៣០​នាទី​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវបត់​កោង​ចន្លោះ​គីឡូម៉ែត្រ​១០៥​និង​១០៦ ស្ថិត​ក្នុងភូមិ​ថ្មកែវ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​DSC06746
​ ​មន្ត្រីនគរបាល​ប៉ុស្តិ៍​មូលដ្ឋាន​បានអោយដឹងថា​៖​ក្នុងពេល​កើតហេតុ​មាន​ភ្លៀង​ធ្លាក់​មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង មាន​រថយន្ត​ម៉ា​កមី​សុ​យ​ប៊ី​ស៊ី​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​3C-5325​បើក​យ៉ាង​លឿន​ពី​ជើង​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ​ជា​ចំណុច​ផ្លូវបត់ កោង ក៍បាន​ជ្រុល​ចង្កូត​ទៅបុក​នឹង​ចំហៀង​រថយន្ត​ទួរីស ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំ ពេញ​2AA-1812 ដែល​កំពុង​បើកបរ​ច្រាសទិស​គ្នា​ពេញទំហឹង បណ្តាលអោយ​រថយន្ត ទួរីស​វិល​បោក​ផ្ទប់​នឹង​ដើម​អាកាស្យា​ធ្លាក់ចុះ​ពីលើ​ផ្លូវជាតិ​។​DSC06750
​ ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​បង្ក​អោយ​លោកយាយ សេង អ៊ី​ម អាយុ​៦៤​ឆ្នាំ បាន​ស្លាប់​នៅក្នុង​រថយន្ត ដោយឡែក​ចៅស្រី​របស់គាត់​ឈ្មោះ តឿន ចាន់​តី អាយុ​១២​ឆ្នាំ​រងរបួស​ស្រាល​,​ឈ្មោះ ហួ ហាន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​ជា​អ្នកបើកបរ​រថយន្ត​ទួរីស រងរបួស​ធ្ងន់​បាក់ដៃ​ឆ្វេង​,​ឈ្មោះ ស៊ីម បាន ភេទ​ប្រុស អាយុ​២០​ឆ្នាំ​រងរបួស​ធ្ងន់​បែក​ថ្ងាស ពួកគេ​ទាំង​៤​នាក់​រស់នៅ​ក្នុងភូមិ​ឈើទាល ឃុំ​ព្រៃ​ទឹក ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង​។ រីឯ​អ្នករងរបួស​ធ្ងន់​បែក​គ្រាប់ភ្នែក​ខាងឆ្វេង​ម្នាក់ទៀត​ឈ្មោះ មួន ចំណាន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ រស់នៅ​ខេត្តបាត់ដំបង​។​DSC06736
​ ​ក្រោយពេល​កើតហេតុ​អ្នកបើករថយន្ត​បង្ក​បាន​រត់គេចខ្លួន​បាត់​ទាំង​មាន​របួស​ផងដែរ ដែល​គេ​មិនដឹង​អត្តសញ្ញាណ​របស់​គ​រោ​ឡើយ ដោយឡែក​ជនរងគ្រោះ​ទាំងអស់​ត្រូវបាន រថយន្ត​សង្គ្រោះ​ដឹក​មកកាន់​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ដើម្បី​ធ្វើការ​សង្គ្រោះបន្ទាន់​។​សព លោកយាយ​រងគ្រោះ​ដល់​ស្លាប់ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​រលាប្អៀរ​បានគាស់ យកចេញ​តំកល់ទុក​កន្លែងកើតហេតុ​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​។​DSC06745
​ ​រថយន្ត​ដែលមាន​គ្រោះថ្នាក់​ទាំង​២ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​វាស់វែង​
​ប្លង់​គ្រោះថ្នាក់​កសាង​សំណុំរឿង​តាម​នីតិវិធី​និង​បាន​ស្ទូច​យកមក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។ ករ​
​ណី​គ្រោះថ្នាក់​ខាងលើនេះ​ត្រូវបាន​សមត្ថកិច្ច​សន្និដ្ឋាន​ថា មកពី​រថយន្ត​បង្ក​បើក​លឿន​ពេក​
​នៅ​ផ្លូវបត់​កោង​ដែលមាន​ភ្លៀង​កំពុងតែ​ធ្លាក់​ខ្លាំង​យក​ចង្កូត​មិនទាន់ ក៏​បុក​រថយន្ត​ទូ​រី​ស បើក​មក​ក្នុង​ទិស​ច្រាស់​តែម្តង​៕DSC06757