ប៉ូលីស​ស្រុក​ចំការលើ​វែកមុខ​ឃាតក ប្លន់​សម្លាប់​ស្ត្រី​នៅ ស្រុក​ចំការលើ​ហើយ​បញ្ជូនទៅ​តុលាការ​

0

​កំពង់ចាម​៖ ករណី​ឃាតកម្ម ប្លន់ សម្លាប់ ស្ត្រី​យក​គ្រឿងអលង្កា កាលពី​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៤​នោះ ត្រូវ​កម្លាំង​អធិការនគរបាល​ស្រុក​ចំការលើ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ជយោ ចុះ​ស្រាវជ្រាវ​កន្លែងកើតហេតុ ចំណុច​វាលស្រែ​ច្រឡៃ ស្ថិតក្នុង​ភូមិ​ជយោ ឃុំ​ជយោ ស្រុក​ចំការលើ ខេត្តកំពង់ចាម វែក​បង្ហាញមុខ​ឃាតក បាន​យ៉ាង​ទាន់​ហេតុការណ៍ នឹង​ឃាត់ខ្លួន​ជនសង្ស័យ បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅ​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៤DSC02338

ដើម្បី​ចាត់ការ​បន្ត ។​
​ ​លោក វរៈសេនីយ៍ទោ ស្រេង ហ៊ីម នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​បាន​ឲ្យ​ដឹងថា ករណី​ឃាតកម្ម​សម្លាប់​ប្លន់​យក​គ្រឿងអលង្កា​នៅ​ថ្ងៃកើតហេតុ​ខាងលើ ត្រូវ​កម្លាំង​ប៉ូលីស​ស្រុក​DSC02336

ចំការលើ​ចុះ​ស្រាវជ្រាវ​វែកមុខ​សញ្ញា​ជនដៃដល់ ឈ្មោះ ច​ន ចាន់​ឌី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ដែល​បាន​ប្លន់​សម្លាប់​យក​គ្រឿងអលង្កា​ប្លា​ក​ទីន​រួមមាន ខ្សែក​ចំនួន​១​ខ្សែ ខ្សែដៃ​អង្កាំ​១​ខ្សែ ជញ្ជៀន​វ៉ែន​ត្បូង​២​វង់ និង​ក្រវិល​ត្បូង​១​គូ ទៅលើ​ស្ត្រីជន​រងគ្រោះ ឈ្មោះ ឃី​ន បុល អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ជាមួយគ្នា ។​
​ ​លោក នាយរង​ការិយាល័យ​បានបញ្ជាក់​ទៀតថា មុន​បញ្ជូន​ជនសង្ស័យ​មក​ស្នងការ​នគរបាល​DSC02337

ខេត្ត នៅ​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៤ ជនសង្ស័យ​បាន​បោក​ក្បាល​របស់គេ​ផ្ទប់​ទៅនឹង​ជញ្ជាំង​ការិយាល័យ​នគរ​បាក​ស្រុក​ចំការលើ បណ្តាល​ឲ្យ​មាន​របួស​យ៉ាងដំណំ ។ ហើយ​នៅ​រសៀល​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៤​នេះ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ឃាតក​ទៅ​តុលាការ​ចាត់ការ​ទៅតាម​និតិ​វិធី ៕