អត្ថបទនិងរូបភាព៖ ឡេក ចាន់ពេជ្រ
កំពង់ចាម: អតីតសកម្មជនបក្សភ្លេីងទៀន មួយគ្រួសារ សម្រេចចិត្តទំលាក់ស្លាកពីមុខដីផ្ទះរបស់គាត់ចោល ដោយអស់ជំនឿនិងឈប់គាំទ្រគណបក្សភ្លើងទៀន។


លោក យុន សុធា បញ្ជាក់ ទៀតថា ពួកគាត់ខកចិត្តយ៉ាងខ្លាំង ពេលឃេីញមេដឹកនាំ គឺ លោក សម រង្សី រួមនឹងបក្សពួក រត់ចោលស្រុក និងប្រេីវិធីសាស្ត្រញុះញង់ឲ្យខ្មែរស្អប់ខ្មែរ ។
ពួកគាត់ បានលើកឡើងទៀតថា ការដែលសម្រេចចិត្តចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជន កម្ពុជា គឺបន្ទាប់ពីពួកគេដឹងខ្លួនថា ការ ដឹកនាំ គណបក្សប្រឆាំង គ្មាន គោលនយោបាយច្បាស់លាស់ មានតែការ ញុះញង់ អុជអាល និង រើសអើង ជាតិសាសន៍ ខុសពី គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ មាន គោលនយោបាយច្បាស់លាស់ពិតប្រាកដ ដោយ យកផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ។
សូមបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ សង្កេតឃើញថា សកម្មជន សមាជិក-សមាជិកា និង មន្ត្រីគណបក្សប្រឆាំង នៅក្នុងប្រទេស និងក្រៅប្រទេស រាប់រយនាក់ បានសម្រេចចិត្តចូលរួម ជាមួយ គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលជាបន្តបន្ទាប់ ៕