រថយន្ត​ដឹក​ស្វាយ​បើក​ក្នុង​ល្បឿន​លឿន​រ៉េ​ច​ង្កូ​ច កៀរ​ម៉ូតូ​ក្រឡាប​ផ្អៀង​ទទឹង​ថ្នល់ រងរបួស​ស្រាល​ម្នាក់​

0

​ខេត្ត​ប៉ៃលិន​៖ រថយន្ត​ដឹក​ស្វាយ​មួយគ្រឿង បើក​ក្នុង​ល្បឿន​លឿន​ចុះ​ចំណោត​រ៉េ​ច​ង្កូ​ច កៀរ​ម៉ូតូ មួយគ្រឿង ដែល​បើកប​ញ្ជ្រា​ស់​ទឹ​ស​គ្នា បណ្តាល​ឲ្យ​ក្រឡាប​ទទឹង​ថ្នល់ បង្ករ​ឲ្យ​អ្នក​ជិៈ​ម៉ូតូ​រងរបួស​ស្រាល ។ ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៥​និង ៥០​នាទី ព្រឹក ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៤ លើ​កំណាត់​ផ្លួ​វ​ជាតិ​លេខ​៥៧ ស្ថិត​ក្នុងភូមិ ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​
​ជនរងគ្រោះ​ឈ្មោះ យ៉​ន យ៉ុង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អ្នកលក់​ឆ្នាំង ដូរ​សុកខ​(​ឆ្កែ​) រងរបួស​ស្មា​ខាង​ធ្វេ​ង (​របួសស្រាល​) បើក​ម៉ូតូ​ម៉ាក់វ៉េវ អាល​ហ្វា ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ប៉ៃលិន​1A-0610 បើកបរ​ពី​លិចទៅ​កើត ។ ចំណែក​រថយន្ត​បង្កហេតុ​ម៉ាក​Hyendai ព​ណ៍ស ពាក់​ស្លាក​លេខ​download (4)

ភ្នំពេញ 3c-5916 ដឹក​ស្វាយ ដែលមាន​ម្ចាស់​ឈ្មោះ​វ៉ា​ត់ ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​តា​ម៉ៅ ឃុំ​ព្រៃ​សន្ទុះ ស្រុក​ពោ​រៀង ខេត្តព្រៃវែង ។ ដោយឡែក​អ្នកបើកបរ​រថយន្ត មិន​ស្គាល់​អត្តសញ្ញាណ ក្រោយពី​បង្ក​គ្រោះថ្នាក់​រួច បាន​រត់​គេចខ្លួនបាត់​ស្រមោល ។​
​ប្រភពពី​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​៖ មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ានដាយ ពាក់​ស្លាក​លេខ ភ្នំពេញ 3c-5916 បើកបរ​ពី​កើតមក​លិច ដោយ​download (2)

ដឹក​ស្វាយ​ពេញ ស្របពេល​មាន​ភ្លៀងរលឹម​ស្រិចៗ ក៏​ឃើញ​រថយន្ត​រ៉េ​ច​ង្កូ​ច ពេញ​ផ្លួ​វ លុះ​បាន​ដល់​ចំណុចកើតហេតុ ក៏​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ម៉ាកវ៉េវ ពាក់​ស្លាក់​លេខ​ប៉ៃលិន​1A-0610 បើកបរ ប​ញ្ជ្រា​ស់​ទឹ​ស​គ្នា​ជាមួយ​រថយន្ត ដោយ​ដឹក​ឆ្នាំង​លក់ និង​ដូរ​សត្វ​ឆ្កែ ។ ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​ត្រួវបាន​រត់គេច​បាត់ស្រមោល ហើយ​អ្នកបើកបរ​ម៉ូតូ​ត្រួវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ។download (1)
​ប្រភពពី​សមត្ថកិច្ច​ចរាចរ​ណ៏​ផ្លួ​វ​គោក​ខេត្ត បាន​ឲ្យ​ដឹងថា​៖ អ្នកបើកបរ​ម៉ូតូ​ឈ្មោះ យ៉​ន យ៉ុង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អ្នកលក់​ឆ្នាំង ដូរ​សុកខ​(​ឆ្កែ​) រងរបួស​ស្រាល បើក​ម៉ូតូ​ម៉ាក់វ៉េវ អាល​ហ្វា ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ប៉ៃលិន​1A-0610 បើកបរ​ពី​លិចទៅ​កើត ។ ចំណែក​រថយន្ត​បង្កហេតុ​download (2)

ម៉ាក​Hyendai ព​ណ៍ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3c-5916 ដឹក​ស្វាយ ដែលមាន​ម្ចាស់​ឈ្មោះ​វ៉ា​ត់ ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​តា​ម៉ៅ ឃុំ​ព្រៃ​សន្ទុះ ស្រុក​ពោ​រៀង ខេត្តព្រៃវែង ។ ដោយឡែក​អ្នកបើកបរ​រថយន្ត មិន​ស្គាល់​អត្តសញ្ញាណ ក្រោយពី​បង្ក​គ្រោះថ្នាក់​រួច បាន​រត់​គេចខ្លួនបាត់​ស្រមោល ។