ឧបនាយករដ្ឋមន្ត្រី​ យឹម​ ឆៃលី​ ៖​ បើគ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍឡើយ​ មានសន្តិភាព គឺយើងមានអ្វីៗគ្រប់យ៉ាង រួមទាំងសិទ្ធិរស់រានមានជីវិត

0

កំពង់ចាម​:​ ក្នុងពិធីសំណេះសំណាលជាមួយប្រធាន អនុប្រធានក្រុមបក្សស្រុក​ស្ទឹងត្រង់​ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម​ បានថ្លែងថា​ បើគ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍឡើយ​ មានសន្តិភាព គឺយើងមានអ្វីៗគ្រប់យ៉ាង រួមទាំងសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការសិក្សាអប់រំ សិទ្ធិនយោបាយ និងដំណើរការ ប្រជាធិបតេយ្យ សេរីបហុបក្ស ។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ បានថ្លែងថា​ ប្រវត្តិសាស្រ្តជ័យជម្នះ ៧ មករា ១៩៧៩ បានបញ្ចប់នូវសករាជដ៏ខ្មៅងងឹតនៃរបបប្រល័យពូជសាសន៏ ប៉ុល ពត និងបើកឡើងវិញនូវសករាជថ្មី គឺ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ នេះគឺជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលគ្មានជនណាអាចមកបំភ្លៃការពិត និងបំផ្លាញបានជាដាច់ខាត ហើយយើងជាខ្មែរដែលកាន់ព្រះពុទ្ឋសាសនា ត្រូវតែចងចាំ និងដឹងគុណគណបក្សប្រជាជនកម្ពុជាជានិច្ច។ សន្តិភាពបានបង្កើតឱកាសមាស សម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងភាពសុខសាន្តរបស់ ប្រជាជនរយៈពេល ៤៥ឆ្នាំ មកនេះ។
ជាមួយគ្នានោះ​ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ ក៏បាន​សង្កត់​ធ្ងន់​ថា​ ពាក្យស្លោក “អរគុណសន្តិភាព អរគុណនយោបាយឈ្នះឈ្នះ” ក៏បានលាន់រន្ទឺពាសពេញផ្ទៃប្រទេស និងបានក្លាយជាស្មារតីនៃការកសាងសង្គមជាតិដ៏ខ្លាំងក្លា និងរស់រវើក នៅក្នុងដំណើរកសាង និងការពារមាតុភូមិកម្ពុជា។  ឈរលើស្មារតីនេះ ក្នុងនាមសមាជិក គណៈកម្មាធិការកណ្តាលគណបក្ស ក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម សមាជិក សមាជិកាគណបក្សទាំងអស់ក្នុងខេត្តកំពង់ចាម និងប្រជាជនក្នុងខេត្តកំពង់ចាម សូមគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គ្រប់អាណត្ត និងឯឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីបន្តវេននាពេលអនាគត​ ៕