​គ​ណះ​បញ្ជារ​ការឯកភាព​ស្រុក​ដឹកនាំ កម្លាំងចម្រុះ បង្ក្រាប​រឹបអូស​ឈើ​ធ្នង់​ជិត ១០០​កំណាត់ ដែល​ស្តុក​ទុក​ក្បែរ​បញ្ជារ​រដ្ឋា​ន​ផ្នែក​សឹក​រង​ស្រុក​ឆ្លូង​

0

ខេត្តក្រចេះ​៖ ប្រធាន​គ​ណះ​បញ្ជារ​ការឯកភាព​ស្រុក​ដឹក​ដោយ​លោក សេង ភី​ណា ប្រធាន​លេខា​រដ្ឋា​នគ​ណះ​បញ្ជារ​ការបង្ក្រាប​និង​ទប់ស្កាត់ បទល្មើស ខុសច្បាប់ បាន​ដឹកនាំ​កម្លាំងចម្រុះ ចុះបង្ក្រាប​និង​រឹបអូស​ឈើ​ធ្នង់​ដែល មាន មុខកាត់​ធំ​តូច ប្រមាណ​ជា​ជិត​១០០​កំណាត់ ដែល​ក្រុម​ឈ្មួញ​បាន​ដឹក​មក ស្តុក​ទុក​នៅ​ចំណុច​ភ្នំ​ព្រះ ស្ថិតក្នុង​ភូមិ​ជ្រោយ​ថ្មរ​ក្រោម ឃុំ​ឆ្លូង​ក្បែរ​ទីប​ញ្ជា រ​រដ្ឋា​ន​ផ្នែក​សឹក​រង​ស្រុក​ឆ្លូង និង​ត្រៀម​ដឹក​បន្តរ​យកទៅលក់​នៅ​ស្រុក​ដំបែរ ក្នុង​ទឹកដី​ខេត្តត្បូងឃ្មុំ IMG_1975

ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​យប់​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៤ ក្រោម​ការ សម្របសម្រួល​និង​មានការ​ឯកភាព ពី​សំណាក់​លោក ទី សុវិនថាល់ ព្រះរាជ អាជ្ញា​អម​សាលាដំបូង​ខេត្ត អាជ្ញាធរ​ស្រុក​បាន​សហកា​គ្នា​ជាមួយ និង​មន្ត្រី ជំនាញ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ឆ្លូង​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ ចុះ​ធ្វើការ​ទាល់​ភ្លឺ និង​រឹបអូស​បាន​ឈើ​ជាច្រើន​កំណាត់​យកទៅ​រក្សាទុក​នៅ សង្កាត់ រដ្ឋ​ព្រៃឈើ​ឆ្លូង ។​IMG_0410

បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​បាន​ទៅដល់​ទីតាំង​ស្តុក​ឈើ​នោះ គេ​ឃើញ​វត្ត មាន​របស់លោក ប្រាក់ វណ្ណា មេបញ្ជាការរង​ផ្នែក​សឹក​រង​ស្រុក​ឆ្លូង រួម​និង​បក្ស ពួកគេ​បានចេញ​មុខមក​សម្រប​សម្រួល ជាមួយនិង​អាជ្ញាធរ​ដោយ គេ​បាន អះអាងថា ជា​ឈើ​របស់លោក ហេង គ​ន្ធា មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​IMG_1977

ប្រភពពី​សមត្ថកិច្ច​បា​ន​អោយដឹងថា លោក ប្រាក់ វណ្ណា មេបញ្ជាការរង ផ្នែក​សឹក​រង​ស្រុក​ឆ្លូង មាន​តួរ​នាទី​ជា​អនុ​លេខា​រដ្ឋា​ន​បង្ក្រាប​បទល្មើស​ស្រុក ឆ្លូង បែរជា យក​តួរ​នាទី​ទៅ​ពាក់​ព​ន្ឋ័​និង​ការរកស៊ី​ឈើ ខុសច្បាប់ ផ្គើន​ទៅ​និង បទបញ្ជារ​របស់​ថ្នាក់លើ ខុប​ខិត​បើកដៃ​អោយ​ឈ្មួញ​ប្រើប្រាស់​ទីតាំង​ទី បញ្ជា​រដ្ឋា​ន​របស់ខ្លួន ជា​កន្លែង​ស្តុក​ឈើ​ខុសច្បាប់​ទៅ​វី​ញ ។​IMG_2004

ប្រភពពី​ពលរដ្ឋ​នៅក្បែរ​នោះបាន​លួចខ្សឹប​ប្រាប់​សមត្ថកិច្ច កន្លងទៅ​គេ​តែង​ឃើញ មានការ​ដឹកឈើ​ចូល​ស្តុក​រាប់រយ​កំណាត់​នៅ​ផ្នែក​ខាងក្រោយ ទី​បញ្ជារ​ការ​ផ្នែក​សឹក​រង​ស្រុក ប៉ុន្តែរ​ទំនងជា​លោក មេ​បញ្ជារ​ការមិន​អនុញ្ញាត អោយប្រើ​ប្រាស់​ជា​កន្លែង​ស្តុក ទើប​លោក ប្រាក់ វណ្ណា យកទៅ​គរ​ស្តុក​នៅ​ផ្នែក​ខាង​ទី​បញ្ជារ​វី​ញ ។​IMG_1976

ការបង្ក្រាប​បទល្មើស​ជាក់ស្តែង​ក្នុង​លក្ខ​ណះ​ទ្រង់ទ្រាយ​ធំ​បែបនេះ ធ្វើឡើង ស្របពេល បន្ទាប់ពី​មានការ​ផ្លាស់ប្តូរ​ដំណែង​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ឆ្លូង ដែល​ទើប​និង ចូលកាន់​ដំណែង​បាន​ថ្ងៃ​ប៉ុណ្ណោះ ហើយ​គេ​សង្ឃឹម​និង​មានការ បង្ក្រាប​ជា​បន្តបន្ទាប់​ទៀត ។​

នៅ​មិនទាន់​ដឹង​តួរ​ពិតប្រាកដ​នៅឡើយ ដោយ​សមត្ថកិច្ច​កំពុងធ្វើការ​វាស់ វែង​និង​កសាង​សំណុំរឿង​និង​តាម​វែកមុខ​ជនល្មើស​បន្តរ​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់ ។