កូនប្រុស​របស់​អ្នកមាន​ឥទ្ធិពល​ក្នុង​ជួល​និតិ​បញ្ញា​ត​កំពុង​រត់ពន្ធ និង​កាង​ឈើប្រណិត​គឃ្លើន​និង​បទបញ្ជា​០១០២

0

​ខេត្តរតនគិរីៈ កូនប្រុស​ច្បង​របស់​ឯកឧត្តម​ដែលមាន​ឥទ្ធិពល​នៅក្នុង​ជួល​នីតិ​បញ្ញា​ត​មួយរូប​កំពុង​រត់ពន្ធ​ឈើប្រណិត និង​កាង​អោយ​អ្នក​ដ៏​ដៃ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​លេខ​១៩​យ៉ាង​គឃ្លើន​និង​បទបញ្ជា​០១.០២​របស់​ស​ម្តេ​នាយក​ដ្ឋា​មន្ត្រី​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​រហូតដល់​ឥឡូវនេះ​។​
​ ​មាន​សេចក្តីរាយការណ៍​មួយ​បានអោយដឹង​កាល​ពិ​យប់​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៤​នេះ​គឺមាន​កូនប្រុស​ច្បង​របស់​បុគ្គល​មាន​ឥទ្ធិពល​នៅក្នុង​និតិ​បញ្ញា​ត​ដែល​ប្រចាំ​នៅ​ខេត្តរតនគិរី ហើយ​ដែលមាន​ទីតាំង​ស្ថិតនៅ​សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង នោះបាន​នឹង​កំពុង​រត់ពន្ធ​ឈើប្រណិត និង​កាង​ឈើប្រណិត​អោយ​អ្នក​ដ៏​ទៃ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​លេខ​១៩​។ សេចក្តីរាយការណ៍​បន្ត​ទៀតថា​ឈើប្រណិត​ទាំងអស់នោះ​មាន​ប្រភេទ​IMG_0408

ដូចជា​ក្រញូង បេង នាងនួន និង​ធ្នុង​ជាដើម ហើយ​ត្រូវគេ​ប្រមូល​ទិញ​ពី​ស្រុក​វ៉ើ​ន​សៃ ស្រុក​តា​វែង រួច​ដឹក​តាម​រថយន្ត​ទំនើបៗ​ដោយ​ឆ្លងកាត់​ផ្លូវ​លេខ​៧៨A និង​ផ្លូវជាតិ​លេខ​៧៨ រួច​ឆ្លងកាត់​ច្រករបៀង ប៉ុស្តិ៍​លេខ​១៩ និង​ប៉ុស្តិ៍​ភ្នំ​ក្រហម យកទៅលក់​ឲ្យ​ឈ្មួញ​នៅ​ប្រទេស​វៀ​ណា​ម តែម្តង​។ ហើយ​សមត្ថកិច្ច​រាប់​រា​យ​ស្ថាន​ប័ន​កំពុង​ចំ​ហម​ចាំ​ទទួល​សំណូក​ពី​ឈ្មួញ​រត់ពន្ធ​ឈើប្រណិត និង​កាង​ឈើប្រណិត​របស់​កូន​ឯកឧត្តម​រូបនោះ​ដែលជា​ការ​ថ្គើ​ន​និង​បទ​បញ្ជាក​០១.០២ របស់​

សម្តេច​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ហើយ​សឹងតែ​ជា​រៀងរាល់​យប់​មន្ត្រីរាជកា​រ និង​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ដងផ្លូវ​លេខ​៧៨A និង​ផ្លូវជាតិ​លេខ​៧៨ បានត្រឹមតែ​សំ​រាន​ស្តាប់ ដក ក មើល​រថយន្ត​ទំនើបៗ​ដឹកឈើ​ប្រណិត និង​មន្ត្រី​សមត្ថកិច្ច​ដែលមាន​តួនាទី​នៅតាម​ដងផ្លូវ​ដែល​ចំ​ហម​ចាំ​ទទួល​សំណូក​។​
​ ​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៤ ជុំវិញ​ការ​ចោត​ប្រកាន់​កូនប្រុស​របស់​ឯកឧត្តម​មន្ត្រី​នៅក្នុង​IMG_0407

ជួល​និតិ​ប​ញ្ញាតិ​រត់ពន្ធ​ឈើប្រណិត និង​កាង​ឈើប្រណិត​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​នោះ​មិនអាច​សុំ​ការពន្យល់​ណាមួយ​បានទេ​។​
​ ​គួរបញ្ជាក់​ក្នុង​កាប់បំផ្លាញ​ព្រៃឈើ និង​ជួញដូរ​ឈើប្រណិត​នៅ​ខេត្តរតនគិរី​នេះ អ្នកមាន​ខ្នងបង្អែក​ប្រព្រឹត្តិ​នោះ និង​មន្ត្រី​អ្នកទទួល​សំណូក​នោះ គេ​មិនបាន​កោតខ្លាច​ញញើត​ប​ទ​បញ្ជា​០១.០២ ឫ​កំណែ​ទំរ​ម្រ​ង​ស៊ី​ជំរៅ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ឯកឧត្តម​ទទួលបន្ទុក​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឡើយ​៕