ខេត្តពោធិ៍សាត់ : ជុំវិញបញ្ហាបដិមាព្រះពុទ្ធផ្ចាញ់មា ដែលសាងសង់ឡើង ដោយមិនមានលក្ខណៈសមសួនតាមក្បួនខ្នាតនោះ ត្រូវបានរដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្ដីបំភ្លឺថា ជាង
ដែលសាងសង់ព្រះពុទ្ធរូបនេះ បច្ចេកទេសសូន្យរូបនៅមានកម្រិត ដូច្នេះរដ្ឋបាលខេត្តនឹងសហការជាមួយគណៈកម្មការវត្ត និងអ្នកបច្ចេកទេស ដើម្បីកែលម្អឱ្យបានសមរម្យឡើងវិញ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ទីតាំងដែលមានព្រះពុទ្ធរូបផ្ចាញ់មានោះ ស្ថិតនៅវត្តវាល ភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
បដិមាព្រះពុទ្ធផ្ចាញ់មារ ត្រូវបានសាងសង់ឡើង មានកម្ពស់ ២៩ម៉ែត្រ និងមានព្រះភ្នែន ២១ម៉ែត្រ៕





































