ក្រុមការងារបក្សសង្កាត់សាលាកំរើកជម្រុញឱ្យសមាជិកសមាជិកាទាំងអស់ត្រូវនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានិតិកាលទី៧

0

សៀមរាប: នៅព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៣នេះ នៅទីស្នាក់ការបក្សសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មានរៀបចំពិធី សំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងសង្កាត់ប្រមាណជាង៣០០នាក់ក្រោមវត្តមានអញ្ជើញចូលរួមរបស់លោកជំទាវ ឡេង លីណា និង លោកឧកញ៉ា ឡេង ប៊ុនគ្រី ដែលជាសប្បុរសជន ក្នុងការជួយឧបត្ថម្ភ ដល់កម្មវិធីដង្ហែរ ក្បួនយុទ្ធនាការឃោសនាបោះឆ្នោត ដល់គណបក្សសង្កាត់សាលាកំរើក និង លោក ហុង វិបុល្យវណ្ណា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្ត ចុះជួយមូលដ្ឋានសង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប ព្រមទាំងអស់លោក លោកស្រី ប្រធាន-អនុប្រធាន សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាសង្កាត់សាលាកំរើក ក្រុងសៀមរាបចូលរួមផងដែរ ។ លោក ហុង វិបុល្យវណ្ណា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្ត ចុះជួយមូលដ្ឋានសង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប បានធ្វើការវាយតម្លៃខ្ពស់ ទៅលើលទ្ធផល និង សមទ្ធិផល ដែលគណបក្សប្រជាជនសង្កាត់សាលាកំរើកអនុវត្តបានក្នុងពេលកន្លងមក លើកិច្ចអភិវឌ្ឍន៍ភូមិ ឃុំសង្កាត់ ព្រមទាំងបានធ្វើការកោតសរសើរ ពីការខិតខំប្រឹងប្រែងរបស់សមាជិកសមាជិការបក្សសង្កាត់សាលាកំរើក គ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់ក្នុងការ រួមចំណែកលើការអភិវឌ្ឍន៍មូលដ្ឋានសង្កាត់ ឲ្យមានការរីកចម្រើនលើកគ្រប់វិស័យក្រោមដំបូលសន្តិភាពតែមួយ ក្រៅពីផ្លូវ៣៨ខ្សែ ដែលជាអំណោយដ៏ថ្លៃ ថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រ នៃព្រះរាជាណាចក្រកម្ពុជា ។ លោកបានបញ្ជាក់ថា ដោយកត្តាសន្តិភាពនេះហើយ បានធ្វើឲ្យសង្កាត់សាលាកំរើក មានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ ។ ដូច្នេះសមទ្ធិផលនេះគឺកើតចេញ ពីការរួមសាមគ្គីគ្នារបស់សមាជិកគណបក្សប្រជាជន និង សប្បុរសជន ដែលសបញ្ជាក់ពីគោលមាគ៌ានយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និង រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ពេញផ្ទៃប្រទេស ក្រោមគោលនយោបាយឈ្នះៗ ដូច្នេះយើងគ្រប់រូបត្រូវតែរក្សានូវសន្តិភាពឲ្យបានគង់វង្ស ដើមី្បភាពរស់ នៅសុខសាន្តរបស់យើងគ្រប់រូប ។ ក្នុងនោះលោក ក៏បានលើកនូវគោលការណ៍របស់គណបក្សមួយចំនួន ដើមី្បជាប្រទីពសម្រាប់ក្រុមការងារ និង សមាជិកបក្សយកទៅអនុវត្តចំពោះមុខ ព្រមទាំងបានធ្វើការក្រើនរំលឹកដល់ដល់ក្រុមយុវជនបក្ស ត្រូវធ្វើការណែនាំដល់គ្រប់ក្រុមបក្សភូមិទាំង៧ ធ្វើការគ្រប់គ្រង និង ពង្រឹងពង្រីកសមាជិកភាពរបស់ខ្លួននៅតាមមូល ដ្ឋាន និង ក្តាប់ឲ្យបាននូវរាល់សតិអារម្មណ៍របស់សមាជិក និង ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចខ្លួន ដើមី្ប ឆ្ពោះទៅរកភាពជោគជ័យ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០២៣ខាងមុខ ព្រមទាំងបានធ្វើការផ្តាំផ្ញើ ដល់បងប្អូនសមាជិកទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឲ្យបានគ្រប់ៗគ្នា ជូនគណបក្សប្រជាជនកម្ពុជា ដើមី្បបន្តការអភិវឌ្ឍន៍ប្រទេស ក្រោមម្លប់សុខសន្តិភាព ។ លោក សាម ឡន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនសង្កាត់សាលាកំរើក ក៏បានធ្វើការថ្លែងអំណរគុណដល់ លោកជំទាវ ឡេង លីណា និង លោកឧកញ៉ា ឡេង ប៊ុនគ្រី ដែលជាសប្បុរសជន ដែលតែងជួយឧបត្ថម្ភគាំទ្រ ដល់គណបក្ស ប្រជាជនកម្ពុជា ដែលបានសបញ្ជាក់ពីភាពជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាស្ថាបនិក មគ្គុទេសក៏ឯក ប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព ឯកភាពជាតិពេញលិញ ជូនដល់កម្ពុជា ។ ដើមី្បរក្សាបាននូវសុខសន្តិភាព សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា គ្រប់គ្នាអញ្ជើញទៅ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ព្រមទាំងចូលរួមក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោត ដើមី្បគាំទ្រដល់គណបក្សប្រជាជន ក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេស ឲ្យមានភាពជឿនលឿន ។ ក្នុងឱកាសនោះលោកជំទាវ ឡេង លីណា និង លោកឧកញ៉ា ឡេង ប៊ុនគ្រី ដែលជាសប្បុរសជន បានឧបត្ថម្ភថវិកា ដល់គណបក្សសង្កាត់ ចំនួន៣ពាន់ដុល្លា សម្រាប់ប្រើប្រាស់ក្នុងពេលយុទ្ធនាការឃោសនា និង បានចែកជូននូវវត្ថុកំដរដៃ ដល់សមាជិកសមាជិកាចូលរួម ដោយទទួលបានសារុង ឬក្រម៉ាចំនួន១ និងថវិកាផងដែរ ៕