លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា បានថ្លែងថា ការអភិវឌ្ឍប្រទេស គឺមិនអាចខ្វះពីការចូលរួមរបស់ស្ត្រីបាន ទេ ហើយ រាជរដ្ឋាភិបាល បានដាក់ចេញ នូវ គោលការណ៍លើកកម្ពស់ស្ត្រីជាបន្តបន្ទាប់

0

កំពង់ចាម : លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម បានថ្លែងថា ការអភិវឌ្ឍប្រទេស គឺមិនអាចខ្វះពីការចូលរួមរបស់ស្ត្រីបាន ទេ យើងដឹងលឺ និងឃើញទាំងអស់គ្នាហើយ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយបញ្ញញាណរបស់ សម្ដេចតេជោ ពីមួយអាណត្តិទៅមួយអាណត្តិ បានដាក់ចេញ នូវ គោលការណ៍លើកកម្ពស់ស្ត្រី ជាបន្តបន្ទាប់។ ការ ថ្លែង បែប នេះ ក្នុងពិធីសម្ភោធស្នាក់ការសហគមន៍ទេសចរណ៍កែឆ្នៃវត្ថុអនុស្សវរីយ៍ នៅ ភូមិកំពង់រលីង ក្រុង កំពង់ចាម នាព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៣ ។

ក្នុង ឱកាស នោះ ដែ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា បាន កោតសរសើរ ក្នុងការខិតខំប្រឹងប្រែងរបស់គណៈកម្មការ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ជាពិសេសបងប្អូន សហគមន៍ និងស្ត្រីដែលខិតខំរៀន បណ្ដុះបណ្ដាល កែឆ្នៃវត្ថុពីកំប្លោក ឬស្សី ស្លឹកត្នោត ទៅជាសម្ភារៈប្រើប្រាស់ វត្ថុអនុស្សវរីយ៍ផ្សេងៗ ក្នុងគោលបំណងដើម្បីដោះស្រាយជីវភាព បង្កើនប្រាក់ចំណូលបន្ថែមទៀត និងជួយកំណើនសេដ្ឋកិច្ចគ្រួសារក្នុងការលើកកម្ពស់ស្ត្រី ដើម្បីថែរក្សានូវសុខសន្តិភាព ស្ថិរភាព និងរក្សាការពារបាននូវអាយុជីវិតរបស់ប្រជាពលរដ្ឋ ហើយ ក៏ សូម សិក្សា អភិវឌ្ឍន៍សមត្ថភាព ចំណេះដឹង ចំណេះជំនាញរបស់ខ្លួនជាប្រចាំ ផងដែរ ។

លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា បានថ្លែងថា ទោះបីជាប្រទេសយើងមានការរីកចម្រើនយ៉ាងនេះក្តី ក៏យើងនៅមានបញ្ហាប្រឈម និង ឧបសគ្គជាច្រើនរាប់មិនអស់ ដែលត្រូវតស៊ូពុះពារដោះស្រាយ ដែលទាមទារឲ្យយើង ទាំងអស់ គ្នា ត្រូវតែរួបរួមគ្នាអនុវត្តឲ្យបានល្អ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និង ដោះស្រាយរាល់ ការលំបាករបស់ប្រជាពលរដ្ឋឲ្យបានសមស្រប និងទាន់ពេលវេលា។

ជាមួយគ្នានោះ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ក៏បាន អំពាវនាវ ដល់ បងប្អូនប្រជាពលរដ្ឋ សូម អញ្ជើញ ទៅ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និតិកាល ទី៧ ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ដោយផ្តោតលើទិសស្លោក “អរគុណសន្តិភាព” “សមាជិក បក្សម្នាក់ សន្លឹកឆ្នោតមួយសន្លឹក” ព្រោះ ពេលវេលា នៃការបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៧ ដែល នឹង ឈានមកដល់ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ៕