ប៉ូលីសការិយាល័យប្រឆាំងគ្រឿងខេត្តតាកែវ ឃាត់ខ្លួនមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន២នាក់

0

តាកែវ : មុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន២នាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តតាកែវឃាត់ខ្លួនបានកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិ ចានទាប ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ។ លោកវរសេនីយ៍ទោ សុខ សង្ហា នាយការិយាល័យប្រឆាំងគ្រឿងញៀន បានអោយដឹងថាដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនិតិវិធីពីឯកឧត្តម ឯក ឆេងហួត លោកបានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងមួយកន្លែងនៅចំណុចភូមិឃុំខាងលើ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២ នាក់ ទី១ ឈ្មោះ ពេជ្រ សំអាត ភេទប្រុស អាយុ 23 ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិ ចានទាប ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ជាអ្នកជួញដូរ និងទី២ ឈ្មោះ ង៉ែត កាន់នី ភេទប្រុស អាយុ 33 ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិមានជ័យ ឃុំគុស ស្រុកត្រាំកក់ ខេត្ត តាកែវ (ធ្វើសកម្មភាពចែកចាយនិងជាអ្នកប្រើប្រាស់គ្រឿង ញៀននៅនឹងកន្លែងកើតហេតុ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនមកស្នងការនគរបាលខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕