អភិបាលស្រុកស្ទោង បានអំពាវនាវដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវជឿជាក់លើរាជរដ្ឋាភិបាលក្នុងការផ្ដល់និងការប្រើប្រាស់ប័ណ្ណសមធម៌

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២៣ លោក សាយគឹមឡមអភិបាលស្រុកស្ទោង បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន៣២៧នាក់ ដែលក្នុងនោះមានកម្មករសំណង់ចំនួន២៤៣នាក់ និងអ្នករត់ម៉ូតូឌុប pasApចំនួន ៦៤នាក់ នៅស្រុកស្ទោង។

លោក សាយ គឹមឡម ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមបណ្ឌិតម ជា ចាន់តូ
ទេសាភិបាលធនាគារជាតិ នៃកម្ពុជាមនិង លោកជំទាវ ខៀវ ស៊ីណា ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់ដល់សុខុមារភាពបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង ជាពិសេសបងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ថ្លែងនៅចំពោះមុខបងប្អូនកម្មករ អ្នករត់ម៉ូតូឌុបនាឱកាសនេះ លោក សាយ គឹមឡម បានអំពាវនាវមកដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធគ្រប់ៗគ្នា សូមជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខដឹកនាំក្នុងការផ្ដល់ប័ណ្ណសមធម៌ ដល់បងប្អូនគ្រប់ៗគ្នា ជាពិសេសត្រូវជឿជាក់ថែមទៀតទៅលើការផ្ដល់សេវាផ្សេងៗជាមួយនឹងប័ណ្ណសមធម៌ ដូចជាការព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋផ្សេងៗជាដើម។

ជាមួយគ្នានេះ លោកអភិបាលស្រុកស្ទោង ក៏បានណែនាំដល់បងប្អូន ដែលជាអ្នកម៉ៅការឬមេជាងសំណង់ ត្រូវបង្កើនការយកចិត្តទុកដាក់ដល់សុខុមាលភាពបង ប្អូន កម្មករ ហើយត្រូវសម្រួលរាល់ការខកខានការងារ តិចតួច ឬដោយសារជំងឺដង្កាត់ផ្សេងៗ របស់បងប្អូន ឬដោយប្រការផ្សេងៗទៀត និងមិនត្រូវកាត់ប្រាក់ឈ្នួលរបស់ពួកគាត់ឡើយ។ លើសពីនេះត្រូវមានការលើកទឹកចិត្តឬសួរសុខទុក្ខគាត់នៅក្នុងពេលដែលគាត់កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ ឬនៅក្នុងគេហដ្ឋានថែមទៀត ជាពិសេសបងប្អូនកម្មករដែលមានបានសមធម៌។

លោក សាយ គឹមឡម បានអំពាវនាវដល់បងប្អូន កម្មករ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់សូមជួយថែរក្សាសុខសន្តិភាពឱ្យនៅបានស្ថិតស្ថេរ និង ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។

គួរបញ្ជាក់ផងដែរថា នៅក្នុងឱកាសនេះលោក សាយ គឹមឡម ក៏បានចែកជូនដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនូវសារុង១ អាវ១ មួក១ និងថវិកា២០,០០០រៀលដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតជា ចាន់តូ និងលោកជំទាវខៀវ ស៊ីណា ផងដែរ។