​ក្រុម​តា​លី​បង់​និង​ក្រុម​អ៊‌ិ​ស្លាម​បង្កើត រដ្ឋ​អាច​រួមគ្នា​ជា​ក្រុម​តែមួយ​ប្រឆាំង

0

 លោកខាងលិច​
​នៅពេលដែល​អាមេរិក​បង្កើត​សម្ពន្ធ មិ​ត្ដ​ប្រឆាំងនឹង​ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ (IS) នៅក្នុង​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់ ក្រុម IS ក៏បាន​អំពាវនាវ​ដល់​ក្រុម​ភេរ​វករ​នៅ ជុំវិញ​ពិភពលោក​រួបរួមគ្នា ក្នុងនោះ មាន​ក្រុម​តា​លី​បង់ អាល់​កៃ​ដា ដើម្បី ប្រឆាំង​ទៅនឹង​សម្ពន្ធ​មិ​ត្ដ​អាមេរិក ។
​នៅក្នុង​ពិធីបុណ្យ Eid al-Adha របស់​សាសនិក​អ៊‌ិ​ស្លាម ក្រុម​តា​លី​បង់ នៅ​ប៉ា​គី​ស្ថាន​បានបង្ហាញ​ការគាំទ្រ​ដល់ ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់ ហើយ​អំពាវនាវ​ដល់​ខ្មាន់កាំភ្លើង​អ៊‌ិ​ស្លាម ទាំងអស់​រួបរួម​បង្កើត​ទៅជា​កម្លាំង​ដ៏​រឹង មាំ​មួយ​សម្រាប់​ទប់ទល់​នឹង​ការ​វាយ ប្រហារ​ពី​អាមេរិក ។
​មេដឹកនាំ​ក្រុម​តា​លី​បង់​នៅ​ប្រទេស ប៉ា​គី​ស្ថាន Maulana Fazlullah បាន ប្រកាសថា “​ខ្ញុំ​មាន​មោទនភាព​យ៉ាង ខ្លាំង​ចំពោះ​អស់លោក​ដែល​អាច​យក ជ័យជម្នះ​ទៅលើ​សត្រូវ​របស់​យើង​គឺ អាមេរិក ។ យើង​នឹង​ដើរ​តាម​អស់លោក រួម​កម្លាំង​ដើម្បី​ទប់ទល់​រាល់​ការ​វាយ ប្រហារ​រាល់​ការវាយប្រហារ បើទោះបី ជា​ទទួល​ជ័យជម្នះ ឬ​បរាជ័យ​ក៏ដោយ ។

 

នៅពេលដែល​កើតទុក្ខ​លំបាក យើង​សូម អំពាវនាវ​ក្រុម​ភេរ​វករ ខ្មាន់កាំភ្លើង អ៊‌ិ​ស្លាម​ទាំងអស់​រួម​កម្លាំង​គ្នា​ប្រឆាំងនឹង លោកខាងលិច​” ។ តាម​តា​លី​បង់​ក៏បាន ប្រកាស​ផងដែរ​ថា សហគមន៍​អ៊‌ិ​ស្លាម នៅលើ​ពិភពលោក​នឹង​កៀក​ស្មា​ជាមួយ ក្រុម​IS ដើម្បី​ជួយ​ដល់​ក្រុម​នេះ​ទប់ទល់ ការវាយប្រហារ​ពី​អាមេរិក និង​លោក ខាងលិច ។ ក្រុម​តា​លី​បង់​នៅ​ប៉ា​គី​ស្ថាន ក៏បាន​ប្រកាស​បញ្ជូន​ខ្មាន់កាំភ្លើង​របស់ ខ្លួន​ប្រមាណ​១,៥​ពាន់​នាក់​ទៅ​ជួយ​ដល់ ក្រុម IS ។​
​ការដែល​ក្រុម​តា​លី​បង់​នៅ​ប៉ា​គី​ស្ថាន ប្រកាស​គាំទ្រ​ក្រុម​IS របស់ខ្លួន​បង្ក​ឱ្យ ពិភពលោក​ព្រួយបារម្ភ​ពី​ការរួបរួម​រវាង ក្រុម​ភេរវកម្ម​លំដាប់​ពិភពលោក​ទាំង ពីរ​អាច​បង្ក​ផល​លំបាក​យ៉ាងខ្លាំង​ដល់ សកម្មភាព​វាយប្រហារ​របស់លោក​ខាង លិច ។ នៅពេលនេះ ក្រុម​តា​លី​បង់ ក៏ ដូចជា​អាល់​កៃ​ដា​បានបង្ហាញ​ការគាំទ្រ ក្រុម​IS ខ្លាំង​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដោយសារតែ​ក្រុម​ទាំងពីរ​មាន​សត្រូវ តែមួយ​ដូចគ្នា ។
​ចំណុច​សំខាន់​របស់​ក្រុម​តា​លី​បង់ និង​ក្រុម​IS បើ​ត្រួតពិនិត្យ​ពី​និកាយ​សាស នា​និង​ទំនៀម​ទ​ម្លប់ ក្រុម​ទាំងពីរ​ដូចគ្នា ជាច្រើន​ចំណុច អ្វីដែល​សំខាន់​នោះ​គឺ ក្រុម​ទាំងពីរ​កាន់សាសនា​អ៊‌ិ​ស្លាម​និកាយ សាន់​នី​ដូចគ្នា ដោយ​អនុវត្ដ​ច្បាប់​សារៀ យ៉ាង​តឹងតែង ។ ច្បាប់​ទាំង​នោះបាន អនុវត្ដ​នៅ​ទូទាំងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ក្រោយ​ពេលដែល​មេដឹកនាំ​តា​លី​បង់ ត្រូវ​ដួលរលំ​ដោយ​អាមេរិក និង​សម្ពន្ធ មិ​ត្ដ​គឺ​កាណាដា អង់គ្លេស និង​អូស្ដ្រាលី ពេលនេះ​ក្រុម​តា​លី​បង់​បានចាត់ទុក ប្រទេស​ទាំងនោះ​ជាស​ត្រូវ​ដែល​ត្រូវ វាយប្រហារ ។
​នៅក្នុង​សម្ពន្ធ​មិ​ត្ដ​វាយប្រហារ​ក្រុម IS ដែល​អាមេរិក​ដឹកនាំ ក៏មាន​ប្រទេស ដែលជា​សត្រូវ​របស់​ក្រុម​តា​លី​បង់​ផង ដែរ ដូច្នេះ​ការរួបរួម​របស់​ក្រុម​តា​លី បង់ និង​IS អាច​កើតឡើង​នាពេល​ដ៏​ខ្លី ខាងមុខ​ដើម្បី​គ្រប់គ្រង​ដណ្ដើម​បានការ គ្រប់គ្រង​ស្វយ័ត​ធំ​ទូលាយ​ព្រំដែន​ប្រទេស ស៊ី​រី និង​អ៊ីរ៉ាក់ ។​
​ក្រុម​តា​លី​បង់​មាន​កម្លាំង​ទាហាន ដល់​ទៅ​១២​ពាន់​នាក់ ហើយ​ប្រសិនបើ បូក​បញ្ចូល​ជាមួយ​ក្រុម​IS នឹងធ្វើ​ឱ្យ អាមេរិក លោកខាងលិច​ពិបាក​ក្នុងការ យកឈ្នះ មួយវិញទៀត ក្រុម​នេះ​បាន​ប្រើ ប្រាស់​ពលរដ្ឋ​ស្លូតត្រង់​ធ្វើជា​រនាំង​ការ ពារ​គ្រាប់ ។​
​កន្លងមក ក្រុម​តា​លី​បង់ និង​ក្រុម​IS មាន​ភាពមិន​ចុះសម្រុង​នឹង​គ្នា ដោយ សារ​តែ​ក្រុម​IS ទើបតែ​កើតឡើង​ថ្មី ប៉ុន្ដែ មាន​ឥទ្ធិពល និង​ភាពល្បីល្បាញ​ពីស​កម្ម ភាព​សាហាវព្រៃផ្សៃ​ជាង​ក្រុម​តា​លី​បង់ ទៅទៀត​ធ្វើឱ្យ​ក្រុម​តា​លី​បង់​ត្រូវបាន ពិភពលោក​ទាំងមូល​បំផ្លិច​ចោល ។
​នៅពេលនេះ ក្រុម​តា​លី​បង់​មិនអាច អង្គុយ​សម្ងំស្ងៀម ទុកឱ្យ​អាមេរិក និង សម្ពន្ធ​មិ​ត្ដ​វាយប្រហារ​ទម្លាក់​គ្រាប់​តាម តែ​អំពើ​ចិ​ត្ដ​នោះឡើយ ក្រុម​នេះ​កំពុងតែ បង្កើន​យុទ្ធសាស្ដ្រ​ទប់ទល់​ការវាយប្រហារ ទាំងនោះ ។​​អ្វីដែល​ពិភពលោក​ព្រួយបារម្ភ​នា ពេលនេះ​គឺ​ក្រុម​IS អាច​គ្រប់គ្រង​អាវុធ សម្លាប់​មនុស្ស​ជាច្រើន​ក្នុង​ប៉ប្រិចភ្នែក ដោយ​អាវុធ​បរមាណូ និង​អាវុធ​ជីវ សាស្ដ្រ ។
​អ្នកឯកទេស Joe Cirincione ប្រធាន​មូលនិធិ​សន្ដិសុខ​ពិភពលោក Phoughshares បញ្ជាក់ថា ក្រុម អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ​(IS) កំពុង​ធ្វើ​សកម្ម ភាព​នៅ​អ៊ីរ៉ាក់ និង​ស៊ី​រី អាច​នឹងមាន​លទ្ធ ភាព​គ្រប់គ្រង​អាវុធ​សម្លាប់​មនុស្ស​ជា ច្រើន ក្នុងនោះ​មាន​អាវុធ​គីមី​សាស្ដ្រ និង​អាវុធ​បរមាណូ ។