ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ដឹកនាំសមាជិកគណបក្ស៣ឃុំ ចំនួនជាង១.៣០០នាក់ បើកយុទ្ធនាការ និងដង្ហែក្បួនឃោសនាបោះឆ្នោត

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ  អនុ ប្រធានក្រុមការងាររបស់គណបក្ស ចុះមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ បានដឹកនាំសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន ៣ឃុំ គឺឃុំរុងរឿង ឃុំបន្ទាយស្ទោង និងឃុំព្រះដំរី ស្ថិតក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានសមាជិកចូលរួមចំនួនជាង១.៣០០ នាក់ ដែលពិធីនេះប្រព្រឹត្តទៅ នៅក្នុងបរិវេណវត្តបទុម ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ជាកិច្ចចាប់ផ្ដើម អង្គពិធីទាំងមូលបានគោរពទង់ជាតិ និងគោរពទង់គណបក្ស ដើម្បីដំណើរ ការបើកកម្មវិធី ។ បន្ទាប់មកសមាជិក សមាជិកានៃអង្គពិធីទាំងមូលបានតាមដានស្ដាប់យ៉ាងយក ចិត្តទុកដាក់នូវសុន្ទរកថានយោបាយ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងផ្ទាល់ចេញពីមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ នាទីក្រុងភ្នំពេញ ។

បន្ទាប់ពីបានស្ដាប់ប្រសាសន៍ និងសុន្ទរកថានយោបាយ របស់សម្ដេចប្រធានគណបក្ស ប្រជាជនកម្ពុជារួចមក ឯកឧត្តម សោម ស៊ុន បានឡើងថ្លែងអំណរគុណចំពោះសមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជា ដែលមានវត្តមាននាឱកាសនេះ  និងបានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសមាជិកសមាជិកាគណបក្សប្រជាជនទាំងអស់ ព្រមទាំងប្រជា ពលរដ្ឋដែលតែងតែគាំទ្រគណបក្សប្រជាជនកម្ពុជា ជារៀងរហូតមក និងសូមមេត្តាបន្តអញ្ជើញទៅបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជាជាថ្មីទៀត ដែលមានលេខរៀងទី ១៨ នៅលើសន្លឹកឆ្នោត ព្រោះគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន គឺជាគណបក្ស ដែលបានបញ្ចប់សង្គ្រាមដ៏រុាំរ៉ៃនៅកម្ពុជា បាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ហើយបាននិងកំពុងដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនរុងរឿង លើគ្រប់វិស័យ ។

នៅក្នុងឱកាសដ៏មានសារៈសំខាន់នេះ ឯកឧត្តម សោម ស៊ុន បានដឹកនាំបញ្ជាក្នុងការដង្ហែក្បួន បើកយុទ្ធនាការឃោសនាបោះឆ្នោត នៅក្នុងមូលដ្ឋានឃុំទាំងបី គឺឃុំរុងរឿង ឃុំបន្ទាយ ស្ទោង និងឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ ប្រកបដោយភាពអធិកអធម និងសប្បាយរីករាយ ក្រោមការគាំទ្រពីប្រជាពលរដ្ឋនៅតាមដងផ្លូវ ដើម្បីត្រៀមទទួលយកជ័យជំន្នះ នៅក្នុងការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។