​រវល់​ថត​ទិដ្ឋភាព​ពេល​ខ្យល់ព្យុះ​កំពុង បោកបក់ មន្ដ្រី​យោធា​អាមេរិក​៤ នាក់​ស្លាប់​និង​បាត់​ខ្លួន​

0

 
​ខ្យល់ព្យុះ​ទ្រង់ទ្រាយ​ធំ​មួយ​បាន​បោក បក់​ចូល​ភាគ​កណ្ដាល​ប្រទេស​ជប៉ុន​ធ្វើឱ្យ មន្ដ្រី​យោធា​អាមេរិក​៤​រូប​ខិតខំ​ផ្ដិត​យក ទិដ្ឋភាព​ខ្យល់ព្យុះ​បណ្ដាលឱ្យ​ស្លាប់​និង បាត់​ខ្លួន​កាលពី​ថ្ងៃទី​៥​តុលា
​ខ្យល់ព្យុះ Phanfone កំពុងធ្វើដំណើរ ក្នុង​ល្បឿន​យ៉ាង​លឿន​មិន​ធ្លាប់មាន​វាយ ប្រហារ​ចូល​ឆ្នេរសមុទ្រ​ប្រទេស​ជប៉ុន​នៅ ព្រឹក​ថ្ងៃទី​៦​តុលា ។ នៅពេល​ចូលដល់​ដី គោក​នៅមាន​ល្បឿន​ខ្យល់​ដល់​ទៅ​១៩៨ គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ។download (12)
​បណ្ដាញ​ព័ត៌មាន​ជប៉ុន NHK បាន ផ្សព្វផ្សាយ​ថា រលក​សមុទ្រ​ធំៗ​មាន កម្ពស់​ដល់​ទៅ​៣​ម៉ែត្រ​វាយប្រហារ​មក ច្រាំង​ខ្ទប់​អូស​យក​មន្ដ្រី​យោធា​អាមេរិក ៣​រូប​ដែល​កំពុង​ផ្ដិត​យក​ទិដ្ឋភាព​ខ្យល់ព្យុះ នៅ​កោះ​អូ​គី​ណា​វ៉ា នា​រសៀល​ថ្ងៃទី​៥ ខែ តុលា ។ ក្រុម​អ្នករុករក​បាន​រកឃើញ សាកសព​ម្នាក់ និង​៣​នាក់​ទៀត​នៅ​បាត់ ខ្លួន​នៅឡើយ ក្ន្នុ​ង​នោះ​មាន​ពលរដ្ឋ​ជប៉ុន អាយុ​២១​ឆ្នាំ​ម្នាក់ ។ ខ្យល់ព្យុះ​បណ្ដាលឱ្យ មនុស្ស​៩​នាក់​រងរបួស​ពាក់ព័ន្ធ​គ្រោះ ថ្នាក់​ចរាចរណ៍​ផងដែរ ។

ជើងហោះហើរ ៦០៨​ជើង​នៅ​ជប៉ុន​ត្រូវ​លុបចោល​ដោយ សារ​ខ្យល់​ខ្លាំង មិនអាច​ហោះហើរ​ឬ​ចុះ ចត​បាន​នៅ​ថ្ងៃទី​៦​ខែតុលា​នេះ ។ កាលពី ថ្ងៃទី​៥ ខែតុលា មាន​ជើងហោះហើរ​ដល់ ទៅ​២១៦​ជើង​ក៏​លុបចោល​ផងដែរ ។
​ខ្យល់ព្យុះ Phanfone វាយប្រហារ​បាន ធ្វើឱ្យ​ក្រុម​អ្នករុករក​ជនរងគ្រោះ​ដោយ សារ​ការផ្ទុះ​ភ្នំភ្លើង​ក៏ត្រូវ​បាន​ផ្អាក ។ ពេលកន្លងមក​ថ្មីៗ ក្រុម​អ្នករុករក​ក៏បាន រកឃើញ​សាកសព​ជនរងគ្រោះ​៥១​នាក់ ធ្វើឱ្យ​អ្នកស្លាប់​កើនឡើង​ដោយ​ការផ្ទុះ ភ្នំភ្លើង​ជា​បន្ដបន្ទាប់ ។

ភ្នំភ្លើង Ontake ជា​ភ្នំភ្លើង​ដែល​សម្លាប់​មនុស្ស​ច្រើនជាង គេ​បំផុត​ក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​ជប៉ុន ដោយ ការផ្ទុះ​នោះ​មិនបាន​ផ្ដល់​សញ្ញា​ជាមុន​ក្នុង ពេល​ដែលមាន​ក្រុម​អ្នក​ទេសចរណ៍​ជា ច្រើនឡើង​ទៅលើ​កំពូលភ្នំ​ដែលមាន កម្ពស់​ខ្ពស់​ជាទី​ពេញនិយម​សម្រាប់​ក្រុម អ្នក​ឡើង​៕