ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាង៩,០០០នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោត នៅស្រុកអន្លង់វែង

0

ខេត្តឧត្ដរមានជ័យ៖ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សមាជិកអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយគណបក្សខេត្តឧត្តរមានជ័យ បានដឹកនាំសមាជិក សមាជិកា ប្រមាណជាង៩០០០នាក់ ក្នុងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ។

នៅក្នុងពិធីបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតនេះដែរ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានប្រគល់ទង់បក្ស និងទង់ជាតិ ជូនដល់ក្រុមការងារតាមឃុំនីមួយៗ ជាសក្ខីភាព នៃការចាប់ផ្តើមយុទ្ធនាការឃោសនា ព្រមទាំងគូសបញ្ជាក់ផែនការចុះឃោសនាតាមមូលដ្ឋាននីមួយៗ ជូនដល់ឃោសនិក ដើម្បីបន្តការងារតាមឃុំរៀងៗខ្លួន ពិសេស គឺត្រូវបញ្ជាក់ជូនប្រជាពលរដ្ឋឲ្យបានយល់ជ្រូតជ្រាបពីគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕