ក្រុងកោះរ៉ុង៖អ្នកឧកញ៉ា ទៀ វិចិត្រប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជល យាន ខេត្តព្រះសីហនុ នារសៀលថ្ងៃទី០២ខែកក្កដាឆ្នាំ២០២៣បានបញ្ជូនអូប័រពេទ្យរបស់ក្រុមហ៊ុនGTVCទៅទទួល យកបុរសម្នាក់ ជាប្រជាពលរដ្ឋរស់នៅក្រុងកោះរ៉ុងមានអាការៈ ស្ទះផ្លូវដង្ហើមធ្ងន់ធ្ងរដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែក ខេត្ត ព្រះសីហនុ ជួយសង្គ្រោះដោយសុវត្ថិភាព។
អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសខាងលើមានឈ្មោះ ញឹម ចន្ថា អាយុ៣៦ឆ្នាំ មានមុខរបរ ជាជាង រស់នៅ ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។បុរសរងគ្រោះ ត្រូវបាន អ្នកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារ របស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុង ព្រះសីហនុ ហើយ បន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះ បន្ទាន់នៅ មន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ។
បច្ចុប្បន្ន៖ ស្ថានភាពជំងឺរបស់ជនរងគ្រោះបានធូស្បើយហើយ ក្រោមការយក ចិត្តទុកដាក់ពីសំណាក់ ក្រុមគ្រូពេទ្យក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕
នាគសមុទ្រ