ប៉ៃលិន៖ បុរសជាជាងរថយន្តម្នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីបើកបរម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យដួលខ្លួនឯង រងរបួសធ្ងន់ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន រួចក៏បញ្ជូនបន្ត ទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ប៉ុន្តែជាអកុសល់គ្រុមគ្រូពេទ្យមិនអាចជួយសង្រ្គោះទាន់ពេលវេលា ក៍បានស្លាប់តែម្តង ។ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលម៉ោង១២និង៥៥នាទីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិកូនភ្នំ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកវរសេនីយ៍ទោ មាឃ សារ៉ន អធិការនគរបាលស្រុកសាលាក្រៅ បានឲ្យដឹងថា៖ ជនរងគ្រោះ(សព)ឈ្មោះ ទឿង ធារើន ភេទប្រុស អាយុ ២៣ឆ្នាំ(ស្លាប់-មុខរបរជាងឡាន) រស់នៅភូមិថ្នល់បត់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ដោយបើកបរម៉ូតូម៉ាក អ៉ឹមស្លាស់ ពណ៍ខៀវ ពាក់ស្លាកលេខ: បាត់ ដំបង 1AM.5277 ។ លោកអធិការនគរបាលស្រុកសាលាក្រៅ បានឲ្យដឹងបន្តថា៖ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន រួចក៏បញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ទើបបានស្លាប់តែម្ដង ។លោកអធិការ ក៍បានបញ្ជាក់ដែរថា៖ មូលហេតុនៃគ្រោះថ្នាក់ខាងលើ បណ្តាលមកពីកត្តាមនុស្សបើកបរក្នុងល្បឿនលឿនខ្វះការប្រុង ប្រយ័ត្ន និងស្ថានភាពស្រវឹង។
បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានសាច់ញាតិ ដឹកបញ្ជូន យកមកធ្វើបុណ្យតាមប្រពៃណីផងដែរ៕អត្ថបទ ភ្នំខៀវ ប៉ៃលិន