លោកស្រី ឌីលម៉ា រ៉ូសេហ្វ ទទួលបានសំឡេងគាំទ្រច្រើន ជាងគេបង្អស់ក្នុងការបោះឆ្នោតកាលពី ថ្ងៃទី៥ ខែតុលា ប៉ុន្ដែមិនទទួលបាន សំឡេងគាំទ្រគ្រប់គ្រាន់ដើម្បីបន្ដតំណែង ប្រធានាធិបតី ត្រូវបោះឆ្នោតជុំទី២ ជា បន្ដទៀតដើម្បីស្វែងរកមេដឹកនាំថ្មី សម្រាប់ប្រទេសដែលមានពលរដ្ឋច្រើន ជាងគេបំផុតក្នុងតំបន់អាមេរិក ឡាទីន។
តាមលទ្ធផលជាបណ្ដោះអាសន្នដែល បានប្រកាសកាលពីព្រឹកថ្ងៃទី៦ ខែតុលា ដោយមានសន្លឹក៩៣,៥៤ភាគរយបាន រាប់រួចបង្ហាញឱ្យឃើញថា លោកស្រី ឌីលម៉ា រ៉ូសេហ្វ ទទួលបានសំឡេងគាំទ្រ តែ៤១,០៨ភាគរយប៉ុណ្ណោះ ចំណែកគូ ប្រជែងគឺអតីតតំណាងរាស្ដ្រ Aecio Neves ទទួលបានសំឡេងគាំទ្រ៣៤,២០ ភាគរយ ដូច្នេះ អ្នកទាំងពីរនឹងត្រូវ ប្រកួតប្រជែងគ្នាក្នុងជុំទី២ជាបន្ដទៀត ។
តាមលទ្ធផលស្ទាបស្ទង់មតិរបស់ មជ្ឈមណ្ឌល Datafolha បានប្រកាស ឱ្យដឹងថា លោកស្រីឌីលម៉ា រ៉ូសេហ្វ នឹង ទទួលបានសំឡេងគាំទ្រខ្ពស់ជាងគេនៅ ក្នុងការបោះឆ្នោតជុំទី២ ដោយលោកស្រី នឹងទទួលបាន៤៨ភាគរយ ចំណែកលោក Neves ទទួលបានតែ៤២ភាគរយ ។
ក្រៅពីបោះឆ្នោតជ្រើសរើសប្រធា នាធិបតី ពលរដ្ឋប្រេស៊ីលបានបោះឆ្នោត ជ្រើសរើសតំណាងរាស្ដ្រ៥១៣រូប និង ៨១អាសនៈក្នុងព្រឹទ្ធសភា ។ ក្រៅពីនេះ ក៏នៅបានបោះឆ្នោតជ្រើសរើសអភិបាល រដ្ឋទាំង២៧រដ្ឋផងដែរ 9