​វិស័យ​ទេសចរណ៍​នៅ​ហុងកុង​រង​ផល ប៉ះពាល់​យ៉ាងខ្លាំង​ដោយ​បាតុកម្ម

0

​ហុងកុង​ជាទី​តាំង​សេដ្ឋកិច្ច​ដ៏​សំខាន់ បំផុត ពេលនេះ​បាន​ស្ថិតក្នុង​សភាព​ជាប់ គាំង ដោយសារតែ​ការធ្វើ​មហា​បាតុកម្ម របស់​ក្រុមសិស្ស និស្សិត​។ វិស័យ​ជា ច្រើន​ដែល​រង​ផលប៉ះពាល់​ដោយ​បាតុកម្ម ក្នុងនោះ​វិស័យ​ទេសចរណ៍​រង​ផល​ប៉ះ ពាល់​ខ្លាំងជាងគេ ដោយ​គ្មាន​អ្នក​ទេស ចរណ៍​ចេញចូល​នៅទីនេះ ។ សមាគម ទេសចរណ៍​ហុងកុង​បានប្រកាសថា ក្រសួងទេសចរណ៍​ចិន​បាន​ផ្អាក​ផ្ដល់ លិខិត​សម្រាប់​ក្រុម​ទេសចរណ៍​មកពី ប្រទេស​ចិន​ចូលមក​កាន់​នោះ​ហុងកុង ដោយ​មូលហេតុ​សន្ដិសុខ នៅពេលដែល បាតុកម្ម​កាន់តែ​កើន​កម្ដៅ​។download (17)

វិស័យ​ទេស ចរណ៍​ត្រូវ​ខាតបង់​ជា​ទឹកប្រាក់​១៣​លាន ដុល្លារ​ក្នុង​មួយថ្ងៃ ទាំងនោះ​គិត​សម្រាប់ តែ​ថ្លៃ​សណ្ឋាគារ​២២៩​សណ្ឋាគារ​សម្រាប់ ទទួលភ្ញៀវ​ទេសចរណ៍​ចិនដីគោក​។​
​ក្នុងពេល​នេះដែរ ប្រទេស​អាមេរិក អង់គ្លេស បារាំង កាណ​ដា អូស្ដ្រាលី សិង្ហ បុរី​ក៏បាន​ប្រកាស​ហាមប្រាម​ពលរដ្ឋ របស់ខ្លួន​ចូលទៅ​កាន់​កោះ​ហុងកុង​ចៀស វាង​រង​ផលប៉ះពាល់ ។

តាម​តួលេខ អ្នក ទេសចរណ៍​ចូលកាន់​កោះ​ហុងកុង​ភាគ ច្រើន​មកពី​ចិនដីគោក​មាន​រហូតដល់ ២​ភាគ​៣ ។ ក្រុម​ទេសចរណ៍​មកពី ប្រទេស​ចិន​រហូតដល់​៣៥០​ក្រុម​ចូល មក​កោះ​ហុងកុង​ក្នុង​មួយថ្ងៃៗ ដោយ ក្រុម​អ្នក​ទេសចរណ៍​នីមួយ​មាន​អ្នក ទេសចរ​៣៥​នាក់ ។
​វិស័យ​ទេសចរណ៍​ជា​វិស័យ​គ្រឹះ​ដ៏​រឹង មាំ​នៃ​សេដ្ឋកិច្ច​ហុងកុង ។ សេដ្ឋកិច្ច​ហុង កុង​ទទួលបាន​ប្រាក់ចំណូល​ដល់​ទៅ​៤,៧ ភាគរយ​សម្រាប់​GDP សរុប និង​ផ្ដល់ ការងារ​ធ្វើ​ដល់​ពលរដ្ឋ​ដល់​ទៅ​២៥០ ពាន់​នាក់ ។ ក្រុម​អ្នកឯកទេស​បញ្ជាក់ថា ការធ្វើ​បាតុកម្ម​នោះ​នឹង​ធ្វើឱ្យប៉ះពាល់ យ៉ាងខ្លាំង​ដល់​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់ នេះ ហើយ​បើ​ចង់ឱ្យ​រីកចម្រើន​ដូច​កាល ពីមុន​ក៏​ពិបាក​ធ្វើបាន​ភ្លាមៗ​នៅពេល ដែល​ធ្លាក់ចុះ​ហើយ​នោះ 9