ពលរដ្ឋឃុំស្ទឹងត្រង់ ជាង២០០នាក់ បានស្វែងយល់ពីរបៀប នៃការគូសសន្លឹកឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា

0

(ប៉ៃលិន)៖ រសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន បេក្ខជនតំណាងរាស្រ្តពេញសិទ្ធិ មណ្ឌលខេត្តប៉ៃលិន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តប៉ៃលិន បានបន្តចុះជួបផ្ទាល់សមាជិកសមាជិកា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ប្រមាណជាង២០០នាក់ ដើម្បីណែនាំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបានត្រឹមត្រូវ។

នៅក្នុងឪកាសនេះដែរឯកឧត្តម អ៊ី ឈាន បេក្ខជនតំណាងរាស្រ្ត បានធ្វើការណែនាំអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបានត្រឹមត្រូវ ព្រមទាំងបានអាន និងពន្យល់អំពីខ្លឹមសាររបស់កម្មវិធីនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងការដាក់ចេញនូវកម្មវិធីគោលនយោបាយជាអាទិភាពចំនួន ៦ចំណុច នៅក្នុងកម្មវិធីនយោបាយនេះ ជូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួម។

ឯកឧត្តម ក៍បានរំឮកពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកប​ដោយ​គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវភាពរីកចម្រើននៅទូទាំងប្រទេស ជាពិសេសក្នុងមូលដ្ឋានស្រុកបាធាយផ្ទាល់ ​ដោយបាននាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត ភ្លើងអគ្គិសនី រោងចក្រកសិដ្ឋាន សំណង់តូចធំ មន្ទីរពេទ្យ សាលារៀន វត្តអារាម។ល។ ​ដែលជាសក្ខីភាពមួយបង្ហាញថា កម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវប្រកបដោយក្តីសង្ឃឹមជឿជាក់។ ឯកឧត្តម ក៍បានបន្ថែមថា សមិទ្ធផលទាំងនេះ ​សុទ្ធតែបានមកពីផ្លែផ្កា នៃសន្តិភាព

ដោយការយក​អាយុជីវិត​ធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា។អាស្រ័យហេតុនេះ ​យើងទាំងអស់គ្នាដែលជាកូនចៅជំនាន់ក្រោយ នឹងចងចាំជានិច្ច​នូវ​គុណូបការៈដ៏ថ្លៃថ្លានេះ ​និង​ប្តេជ្ញាចិត្តចូលរួមក្នុងការការពារសន្តិភាពឱ្យរឹងមាំ​ស្ថិតស្ថេរគង់វង្ស​ជានិច្ច តាមរយៈការទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ហើយ​ត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ​ដែលមានលេខរៀងទី១៨ និងមានរូប​សញ្ញាទេវតា​បាចផ្កាជាសម្គាល់ ​ដើម្បីរក្សាសុខសន្តិភាព​ ការអភិវឌ្ឍ ​និងភាពរីកចម្រើនបន្តទៀតផងដែរ៕

អត្ថបទ ភ្នំខៀវ ប៉ៃលិន