សម្លាប់​មិ​ត្ដ​ស្រី​យក​ធ្វើ​ម្ហូប​នៅ​អូស្ដ្រាលី​

0

​សារព័ត៌មាន Courier Mail របស់ អូស្ដ្រាលី កាលពី​ថ្ងៃទី​៦ ខែតុលា បាន ផ្សព្វផ្សាយ​ថា កាលពី​យប់​ថ្ងៃទី​៤ ខែតុលា អ្នកភូមិផង​របង​ជាមួយ​របស់​ជនល្មើស ឈ្មោះ Volke ដែល​រស់នៅក្នុង​ខុន​ដូ ប្រណីត​មួយ​ឈ្មោះ Doubleone ស្ថិត នៅ​តំបន់ Teneriffe ទីក្រុង Brisbane បាន​ទូរស័ព្ទ​ប្រាប់​ប៉ូលិស នៅពេលដែល មាន​ក្លិនស្អុយ​ជះ​ចេញពី​បន្ទប់​ស្នាក់នៅ របស់ Volke ។download (28)
​ពេល​ប៉ូលិស​មកដល់​កន្លែង​កើត ហេតុ ក៏បាន​រកឃើញ​ក្លិនស្អុយ​ចេញពី បន្ទប់​រស់នៅ​របស់ Volke ជាមួយនឹង មិ​ត្ដ​ស្រី​ជនជាតិ​ឥណ្ឌូនេស៊ី​ដែល​ទើប ស្នាក់​នៅបាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ។ នៅ ពេលដែល​ប៉ូលិស​គោះទ្វារ​ហៅ​Volke ក៏​លោត​តាម​បង្អួច​រត់ចេញ​ទៅ​ក្រៅ ដោយមាន​ឈាម​ប្រឡាក់​អាវ​ផងដែរ​។ នៅពេលដែល​ជនល្មើសរ​ត់ដល់​ផ្លូវ​ទ័ល មួយ ក៏បាន​ចូល​ពួន​នៅក្នុង​ធុងសំរាម​ធំ ប៉ូលិស​ក៏បាន​ឡោមព័ទ្ធ​ទីនោះ រួច​ឆែក ឆេរ​ក៏​ឃើញ​ជនល្មើស​អាក​សម្លាប់ខ្លួន នៅក្នុង​ធុងសំរាម​នោះ​តែម្ដង ។ ប៉ូលិស ក៏បាន​បិទ​ធុងសំរាម​នោះ​ជិត​ដឹក​ទៅ កន្លែង​ធ្វើ​កោ​ល​ស្យ​វិច័យ ។​
​ទិដ្ឋភាព​នៅក្នុង​ផ្ទះ​រប​ស់​Volke កាន់ តែ​រន្ធត់​ថែមទៀត នៅពេលដែល​គេ​រក ឃើញ​សាកសព​មិ​ត្ដ​ស្រី​ជនជាតិ​ឥណ្ឌូ នេ​ស៊ី​ត្រូវបាន​ជនល្មើស​កាប់​យក​ធ្វើ​ម្ហូប​។ ពេល​បើក​ឆ្នាំង​នៅលើ​ចង្ក្រាន​ក៏​ឃើញ សាច់​ស្ដ្រី​រងគ្រោះ ។ ផ្នែក​ផ្សេងៗ​នៃ​សិរី រាងកាយ​រាយប៉ាយ​ពេញ​ផ្ទះ​តែម្ដង ។​
​ម្ដាយ​របស់ Volke នៅ​រដ្ឋ​វិច​ធឺ​រៀ បាន​រៀបរាប់​ឱ្យដឹងថា កាលពី​ថ្ងៃទី​៥ ខែ តុលា គាត់​បាន​ទូរស័ព្ទ​ជជែក​លេង​ជា មួយ​Volke ដោយ​ឃើញថា Volke មាន​អារម្មណ៍​សប្បាយ​យ៉ាងខ្លាំង ។ ម្ដាយ របស់ Volke បន្ដ​ឱ្យដឹងថា Volke ទើប តែ​មកកាន់​អូស្ដ្រាលី​វិញ ក្រោយពេល ធ្វើជា​ចុងភៅ​នៅលើ​នាវា​បរទេស​រយៈ ពេល​១​ឆ្នាំកន្លះ ចំណែក​មិ​ត្ដ​ស្រី​របស់ Volke ក៏​ជា​ចុងភៅ​ធ្វើការ​នៅ​នាវា ទេសចរណ៍​អន្ដរជាតិ​ដូចគ្នា​នោះដែរ 9

​ ​