ព្រះវិហារៈ នៅថ្ងៃទី៧កក្កដា២០២៣នេះ គឺជាជាខួប១៥ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (០៧កក្កដា២០០៨-០៧កក្កដា២០២៣) ។ព្រឹត្តិការណ៍ ដែលបានកើតឡើង កាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០០៨ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ បើគិតចាប់តាំងពីកម្ពុជា ទទួលបានប្រាសាទ
ដ៏ពិសិដ្ឋមួយនេះក្រោយឈ្នះក្តីលើប្រទេសថៃ នៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ នោះមក ។
ប្រាសាទព្រះវិហារ គឺជាប្រាសាទ ដ៏ពិសិដ្ឋរបស់កម្ពុជា ដែល ស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌ ពិភពលោក នាកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ កាលពីថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០០៨ នៅ ទីក្រុងកេប៊ិច ប្រទេសកាណាដា។
ដូច្នេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា យើងជាពូជខ្មែរ អង្គរ ត្រូវរួមគ្នាថែរក្សាឲ្យបានគង់វង្ស ទុកជាកេរ្តិ៍តំណែលសម្រាប់កូនខ្មែរគ្រប់ៗជំនាន់ទៅមុខទៀត៕