Ballon d’Or (បាឡុន ដរ) នៅឆ្នាំនេះបន្តទៀតគ្រូបង្វឹកក្លិបអធិរាជស Real Madrid លោក Carlo Ancelotti មានជំនឿជាក់ថា កីឡាករ Cristiano Ronaldo នឹងអាចឈ្នះពានរង្វាន់ Ballon d’Or (បាឡុន ដរ) រយៈពេល២ឆ្នាំ ជាប់ៗគ្នាបាន ។
Ronaldo បានស៊ុតបញ្ចូលទីបាន៣គ្រាប់ក្នុងការប្រកួតដែល Real Madrid ឈ្នះ Athletic Bilbao 5-0 កាលពីយប់ថ្ងៃអាទិត្យហើយនេះជាគ្រាប់បាល់ hat-trick លើកទី៣ដែល Ronaldo ធ្វើបាននៅរដូវកាលថ្មីនេះ ។
ជាមួយគ្នានោះ លោក Ancelotti បានអះអាងថា កីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះនឹងអាចការពារពានរង្វាន់ Ballon d’Or (បាឡុន ដរ) របស់ខ្លួនបាននៅពេលដែល FIFA ប្រកាសលទ្ធផលនៅខែមករាខាងមុខនេះ ។លោក Ancelotti ប្រាប់អ្នកសារព័ត៌មានក្រោយយកឈ្នះលើ Bilbao ថា គ្មានហេតុផលអ្វីដែល Ronaldo មិនអាចយកពាននេះបាននោះទេព្រោះគេជាកីឡាករដែលល្អបំផុតនៅក្នុងលោក ។គួរបញ្ជាក់ថា មកដល់ពេលនេះ Ronaldo ស៊ុតបញ្ចូលទីឲ្យ Real Madrid បានចំនួន១៩០គ្រាប់ហើយ ៕