ចុះងូតទឹកស្ទឹងសៀមរាបពីរនាក់បងប្អូនមិនចេះហែលទឹកលង់ស្លាប់ម្នាក់

0

សៀមរាប៖ ក្មេងប្រុសពីរនាក់បងប្អូនបង្កើតចុះងូតទឹកស្ទឹងសៀមរាបខណៈ បងប្រុសចុះទៅទឹកជ្រៅ មិនចេះហែលក៏លង់ស្លាប់ម្នាក់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច។ករណីក្មេងប្រុសលង់ទឹកស្លាប់នេះបានកើតឡើង នៅវេលាម៉ោង ៩ និង ០០ នាទី ព្រឹកថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០២៣ ស្ថិតនៅចំណុចក្នុងទឹកស្ទឹង សៀមរាប.មុខផ្ទះក្រុមទី ៦ភូមិមណ្ឌល ៣ សង្កាត់ ស្លរ ក្រាម ក្រុង ខេត្តសៀមរាប។
តាមប្រភពពីមន្ត្រីនគរបាលមូលដ្ឋានបានប្រាប់នៅវេលាម៉ោង២រសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣នេះថា បន្ទាប់ពី មានសេចក្តីរាយការណ៍ពីឪពុកម្តាយ ជនរងគ្រោះ ថា កូនប្រុសច្បងរបស់គាត់លង់ទឹកស្ទឹង ស្លាប់ ខណៈ កូន ប្រុស ពៅ ដែល ទៅងូតទឹកជាមួយ រត់មកប្រាប់ ពេលនោះ មន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់ស្លក្រាម បញ្ហាដោយ លោក មេ ប៉ុស្តិ៍ បានឱ្យ មន្ត្រី នគរបាលប៉ុស្តិ៍ផ្នែកព្រហ្ម ទណ្ឌ ចុះទៅពិនិត្យដល់កន្លែងកើតហេតុភ្លាមៗ រួច ឱ្យប្រជាពលរដ្ឋ ចុះស្រង់យកសាកសព ក្មេងប្រុស នោះមកដាក់លើគោក ដើម្បីធ្វើកោសល្យវិច័យ។ ប្រភពបានបញ្ជាក់ថា សពក្មេង ប្រុស រងគ្រោះ ឈ្មោះ កុយ ដួង ចិន ភេទប្រុសអាយុ ១៧ ឆ្នាំមុខរបរសិស្ស រស់នៅមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប។ សពលង់ទឹកស្លាប់នៅពេល ចុះងូតទឹក ២នាក់ ប្អូន ប្រុស បង្កើត ឈ្មោះ កុយ ដួងចិត្ត អាយុ១៣ឆ្នាំ។ ចំណែក ឪពុក សពឈ្មោះ ប៉ុល ប៊ុនទ្រី អាយុ៥៥ឆ្នាំ
ម្តាយ សពឈ្មោះ ដួង មុំ អាយ្៤៦ ឆ្នាំ មុខរបរ លក់ ដូរ តាម ផ្លូវ ៦០ ម៉ែត្រ។ប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋាន បានបន្ថែមថា ក្រុមគ្រួសារ នៃ សព បានទទួលស្គាល់ នៅមុខសមត្ថកិច្ចថា កូនរបស់គាត់ពិតជាបានលង់ទឹកស្លាប់ពិត ប្រាកដមែន ដោយពុំមានពាក់ព័ន្ធនឹងបទ ល្មើសព្រហ្ម ទណ្ឌឡើយហើយក៏មិន បាន ឱ្យសមត្ថកិច្ចយើងធ្វើកុសលវិច្ច័យដែរ។មូលហេតុ ក្មេង រងគ្រោះ បាន ចុះងូត ទឹក ២ នាក់ បងប្អូន បង្កើត ខណ: បងមិនចេះហែល ពេលទៅងូតទឹកជ្រៅ ក៏លង់ស្លាប់។ បច្ចុប្បន្ន សព ក្មេង ប្រុស រងគ្រោះ ត្រូវបានកម្លាំង នគរបាល មូលដ្ឋាន ប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕