កំពង់ធំ=ប្រជាពលរដ្នដែលធ្លាប់ប្រកបមុខរបរដឹកជញ្ចូន កូនឈើ គ្រឿងសង្ហារឹម នៅនាំតាមផ្លូវលំ ផ្លូវជាតិ ជាច្រើននាក់បានផ្ដឹតមេដាយ ដាក់ពាក្យបណ្ដឹង ដល់អង្គការប្រឆាំងអំពើពុករលួយ រដ្នបាលសាលាខេត្ត ស្នងការនគរបាលខេត្តកំពង់ធំ សាលាស្រុកសន្ទុក ពីរបទ នគរបាល២រូបប្រព្រឹត្តអំពើពុករលួយ ក្នុងការជំរឹតទាលុយតាមរថយន្ដ ១០ដុលា ១០០ដុលា ១០០០ដុលា ក្នុងមួយរថយន្ដ។
តាមប្រភពពត័មានពីរប្រជាពលរដ្នបានអោយដឹងថាសមត្ថកិច្ចទាំងអស់ទូទាំងខេត្តកំពង់ធំមានភាពងាយស្រួល លើកលែងតែនគរបាលសេដ្ឋកិច្ច ២រូបដែលមានភាពក្រអើតក្រទង មើលងាយប្រជាពលរដ្ឋ សំឡុតកំរៀមកំហែង ប្រើពាក្យសំដី អសារស់ ទាលុយតាមតែអំពើចិត្ត
ដោយពុំខ្វាយខ្វល់ពីរជីវភាពក្រីក្រ របស់ប្រជាពលរដ្នដែលស៊ូទ្រាំលំបាកលំបិនក្នុងការរកកំរៃដែលបានចំនេញបន្តិច បន្តួចដើម្បីចិញ្ចឹមជីវិតនិងក្រុមគ្រួសារ។
លោកនគរបាលសេដ្ឋកិច្ចកិច្ច២រូបនេះមានឈ្មោះ វីរះសេនីយ៍ មុតមីបញ្ញាវុធ និងអនុសេនីយ៍ឯក សូ ពុំ ជានគរបាលប្រឆាំងបទល្មើសសេដ្នកិច្ចក្នុងខេត្តកំពង់ធំ ប្រចាំការនៅឯ
កំពង់ថ្ម ក្នុងស្រុកបារាយ៍ រាល់ថ្ងៃកំពុងតែក្រងើតក្រទងឈ្លួកនិងអំណាចរបស់ខ្លួន យកអំណាច់មកកៀបសង្កត់លើប្រជាពលរដ្ន ក្នុងនោះដែរប្រជាពលរដ្នក៏សំណូមពរអោយ លោកជូរ សំអាន ស្នងការនៃស្នងការដ្ឋានមេត្តាជ្រាប និងជួយចាត់វិធាការចំពោះមន្ដ្រីខូចខិល ស្ថិតក្រោមឪវ៉ាតរបស់ខ្លួនដើម្បីជួយប្រជាពលរដ្នក្រីក្រផង៕ប៊ុនរិទ្ធី