កំពង់ធំ៖ ស្ថិតក្នុងឃុំសាន់គរស្រុកកំពង់ស្វាយនាំគ្នាផ្ទុះកំហឹងយ៉ាងខ្លាំងចោទថាអាជ្ញាធរមិនអើពើចំពោះម្ចាស់ផ្ទះដែលមានទីតាំងនៅជិតសាលារៀននាំគ្នាចាក់ដីលុបលូរនិងផ្លូវទឹកដែលធ្លាប់តែហូរបណ្តាលធ្វើឲ្យទឹកជនលិចក្នុងបរិវេណសាលារៀន!ពួកគាត់បានដាក់ពាក្យបណ្តឹងសុំឲ្យលោកមេឃុំនិងលោកអភិបាលស្រុកជួយដោះស្រាយអស់រយៈពេលជាច្រើនខែមកហើយ!តែគ្មានដំណោះស្រាយអ្វីសោះពីបញ្ហានេះ!ពាក់ព័ន្ធនិងករណីខាងលើនេះដែរ!
លោកពូ តែ អេងនី អាយុ៦០ឆ្នាំ លោកពូ ងុយ ហាក់ អាយុ៦១ ជាគណៈកម្មការសាលា និងលោកគ្រូ ភិន ខាយ នាយកសាលាបឋមសិក្សាសាន់គរមានប្រសាសន៏ឲ្យដឹងព្រមៗគ្នាថា!កាលពីដើមទឹកភ្លៀងមិនដែ លជនលិចបរិវេណសាលារៀននោះទេដោយសារមានផ្លូវទឹក
និងលូបង្ហូរទឹកតាំងពីយូរយាណាស់មកហើយ!លុះក្រោយមកអ្នកស្រី ព្រំសារ៉ូ បានទិញដីនៅម្តុំជិតសាលារៀននេះ រួចហើយចាក់ដីលុបផ្លូវទឹក និងលូរបង្ហូរទឹក កាលពី ខែមេសា ឆ្នាំ២០១៤ ពេលនោះពួកលោកបានរាយការណ៏ប្រាប់លោកប្រធានភូមិ និងលោក ជួ សួនមេឃុំសាន់គរឲ្យជួយអន្តរាគមន៏ភ្លាមៗដែរដើម្បីបង្ការទឹកលិចសាលារៀននៅថ្ងៃក្រោយ តែត្រូវលោកមេ
ឃុំនិយាយថា!ចាំពេលទឹកលិចសុំឲ្យគេកាយចេញ!លុំដល់ពេលទឹកភ្លៀងជន់លិចសាលារៀននោះ!ពួកគាត់បានដាក់ពាក្យបណ្តឹងសុំឲ្យលោកមេឃុំនិងលោកអភិបាលស្រុកជួយពីបញ្ហាខាងលើនេះផងតាមរយៈការិយាល័យអប់រំស្រុកអស់រយៈពេលជាច្រើនខែមកហើយ!នៅតែពុំទាន់មានចំណាត់ការអ្វីសោះមកទល់ពេលនេះ!បណ្តាលឲ្យទឹកលិចទីធ្លាសាលា លិចរោងបាយសម្រាប់សិស្ស លិចដងទង់ជាតិ លិចអណ្តូងទឹក ដងទង់ជាតិ
បង្ករភាពអាប់អួរក្រខ្វក់ដល់បរស្ថានក្នុងសាលា និងធ្វើរងផលប៉ះពាល់ដល់សុខភាពសិស្សានុសិស្សព្រមទាំង
លោកគ្រូ អ្នកគ្រូផងដែរ!ចំណែកលោកមេឃុំ ជួ សួន និងលោក យស់ បញ្ញារិទ្ធ អភិបាលស្រុកកំពង់ស្វាយ ស្តីទី មិនបានដោះស្រាយជូនពួកគាត់នោះទេ សូម្បីតែមកពិនិត្យមើលក៏គ្មានពេលដែរ!លោក ជួ សួនមេឃុំសាន់គរបានប្រាប់តាមទូរស័ព្ទថា!លោកមានការពិបាកណាស់ចំពោះបញ្ហានេះម្ខាងសាលារៀនចំណែកម្ខាងទៀតគឺប្រជាពលរដ្ឋ!ពួកគាត់សូមសំនូមពរដល់ឯកឧត្តមអភិបាលខេត្តកំពង់ធំអាណិតមេត្តាជួយដោះស្រាយនូវបញ្ហាខាងលើនេះជូនដល់សាលាបឋមសិក្សាសានគរជាបន្ទាន់ដោយក្តីអនុគ្រោះផងចុះ!ក៏ព្រោះតែជិត
ដល់ពេលដែលកូនសិស្សត្រូវមកចុះឈ្មោះចូលរៀនហើយ!
មតិរបស់ប្រជាពលរដ្ឋនាំគ្នានិយាយរិះគន់ដល់អាជ្ញាធរឃុំស្រុកថា!មិនគួរណាឡើយលោក ជួ សួនមេឃុំសាន់គរ និងលោក យស់ បញ្ញារិទ្ធ អភិបាលស្រុកកំពង់ស្វាយ ស្តីទី មើលរំលងពីបញ្ហាដ៏មានសារៈសំខាន់នេះនោះទេ!គួតែយកចិត្តទុកដាក់ចំពោះសាលារៀនដែលជាថ្នាល់បណ្តុះវិជ្ជាជីវៈដល់សិស្សានុសិស្សឲ្យ បានល្អពីព្រោះតែសិស្សានុសិស្សនេះឯងហើយដែលជាទំពាំងស្នងឬស្សីនិងជាសសរទ្រូងរបស់ប្រទេសជាតិនាថ្ងៃអនាគត!ឬមួយក៏មេឃុំនិងលោកអភិបាលស្រុកបានទទួលលាភសក្ការៈសើមមាត់សើមករហើយទេដឹង បានជានាំគ្នាធ្វើព្រងើយកន្តើយចំពោះបញ្ហាខាងលើនេះ។