សៀមរាប៖ ក្រុមហ៊ុនបញ្ចាំ អុីហ្ស៊ីឃែស សូមធ្វើការបដិសេធចោលទាំងស្រុង ចំពោះការផ្សព្វផ្សាយតាមសារ ព័ត៌មាននិងតាមបណ្តាញសង្គមមួយចំនួន ថា លោក សុខ សាន្តបញ្ញា ជាម្ចាស់ក្រុមហ៊ុនបញ្ចាំ EASY CASH (អុីហ្ស៊ីយែស) បានចាក់ដីលុបត្រពាំងបុរាណ ឈ្មោះ ត្រពាំង តាធន់ ដែលនៅជិតស្ពានចំណាស់ ជាងគេ បំផុតក្នុងព្រះរាជាណាចក្រ កម្ពុជា ដោយគេសង្ស័យតែ ជាប់តំបន់ អប្សរានោះ យកមកធ្វើជាកម្មសិទ្ធ បែរជា ឆ្លើយថា បើចង់ដឹងឲ្យទៅសួរ អាជ្ញាធរឃុំស្រុកទៅវិញ។
ក្រុមហ៊ុនបញ្ចាំ អីហ្ស៊ីឃែស សូមបដិសេធថា ឈ្មោះ (សុខសាន្តបញ្ញា) មិនមែនជា ម្ចាស់ ក្រុមហ៊ុនបញ្ចាំ EASY CASH (ស៊ីហ្ស៊ីយែស) ដូចការផ្សព្វផ្សាយរបស់សារព័ត៌មាននិងបណ្តាញសង្គមមួយ ចំនួននោះទេ។ ទន្ទឹមករណីខាងលើនេះ ឈ្មោះ (សុខ សាន្តបញ្ញា ) មិនមែនជាបុគ្គលិក របស់ក្រុមហ៊ុនបញ្ចាំ EASY CASH (អ៊ីហ្ស៊ីយែស) ហើយក្រុមហ៊ុនបញ្ចាំ EASY CASH (ស៊ីហ្ស៊ីយែស) មិនមានពាក់ព័ន្ធទៅរឿង ខាងលើនោះដែរ។