អាជ្ញាធរ ស្រុកកងមាស អះអាងថា ការ អនុញ្ញាត ឱ្យ សាងសង់ សំណង់ លេី ដី ចំណី ព្រែក ក្នុង ឃុំ ស្តៅ គឺយោងលើកិច្ចសន្យា ដែលបម្រើ ដល់ ផលប្រយោជន៍ រួម របស់ប្រជាពលរដ្ឋ

0

កំពង់ចាម : លោក អឿន សុធាលី អភិបាល រង ស្រុក កងមាស បានអះអាងថា ការ ធ្វើ សំណង់ លេី ដី ចំណី ព្រែក ស្ថិតនៅក្នុងភូមិអន្លង់គគីរ ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម រដ្ឋបាលស្រុក បានធ្វើកិច្ចសន្យាជាមួយ ម្ចាស់ សំណង់ ដោយ ការធ្វើនេះ ដេីម្បី បម្រើ ដល់ ប្រយោជន៍រួម មិនមែនជាប្រយោជន៍បុគ្គលទេ ព្រោះ ក្នុងកិច្ចសន្យាគាត់បានអះអាងដែរ ថា ការធ្វើនេះក្នុងករណីថ្ងៃក្រោយបើធ្វើ ឱ្យ ប៉ះពាល់ដល់សោភ័ណភាពសណ្ដាប់ធ្នាប់សាធារណៈ បរិស្ថាន និងការពង្រីកផ្លូវ គាត់សុខចិត្តប្រគល់ជូនអាជ្ញាធរចាត់ចែង វិញ ពោលគឺ ការ អនុញ្ញាត ឱ្យ គាត់សាងសង់នេះ គឺយោងលើកិច្ចសន្យាដែលគាត់បម្រើ ដល់ ផលប្រយោជន៍ រួម របស់ប្រជាពលរដ្ឋ ក្នុង ការ ធ្វើដំណើរ រួមមានឃុំស្ដៅ ឃុំព្រែកកុយ និងឃុំរាយប៉ាយ ។

លោកអភិបាល រង ស្រុក កងមាស បានឱ្យដឹងថា ដើមឡើយសំណង់នេះមានការសាងសង់ដែរ ប៉ុន្តែ មិន បាន ធ្វើ ទំហំ ធំ ដូច នេះ ទេ ព្រោះការ សាងសង់ បំណងនេះគឺមានផលប្រយោជន៍ដល់ ប្រជាពលរដ្ឋ ចំណុច សំខាន់ ទី ១ គឺក្នុងនាមអាជ្ញាធរមិនបានអនុញ្ញាត ឬក៏លើកទឹកចិត្ត ឱ្យ ប្រជាពលរដ្ឋនៅក្នុងតំបន់ នេះ សាងសង់ ជាសំណងនោះទេ ប៉ុន្តែ ទាក់ទងនឹងសំណងមួយនេះ ដោយមានការស្នើសុំផ្ទាល់ពីម្ចាស់សំណង់ គាត់បានស្នើសុំ សាងសង់ ហ្នឹង គ្រាន់តែក្នុងនាមបម្រើជាប្រយោជន៍រួម ទីមួយ ទីពីរដីរបស់គាត់នៅជិតហ្នឹង កាលណាបើសិនជាគាត់បាន សាងសង់ ទៅអាចជួយការពារកុំ ឱ្យ បាក់ ដាច់ ផ្លូវ សាធារណៈ និង អាច បាក់ ដល់ផ្ទះគាត់ ផងដែរ ។

បើតាម លោក ឡាយ សេងហុង មេឃុំស្តៅ បានឱ្យដឹងថា ផ្លូវមាត់ព្រែកនោះធ្លាប់រកនូវការបាក់ស្រុតចាប់តាំងពីឆ្នាំ ២០០២ មកម្លេះ ។ ជាមួយគ្នានោះអាជ្ញាធរឃុំ ធ្លាប់បានជួយចាក់ដីមាត់ព្រែកនោះរាប់រយឡានផងដែរ ប៉ុន្តែនៅតែទប់មិនឈ្នះ ។ លោកមេឃុំបញ្ជាក់ថា ប្រសិនបើគ្មានសំណង់ទប់ដីនោះទេ ផ្លូវនោះនឹងត្រូវបាក់ស្រុតទាំងអស់ និងត្រូវផ្អាកចរាចរណ៍ទាំងស្រុង បណ្ដាលឲ្យប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងមកពីតំបន់ផ្សេងៗ ឆ្លងកាត់លែងបាន។

ដោយឡែក លោក ឡេះ ប៊ុល ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ស្រុកកងមាស បានឱ្យដឹងថា នេះ គឺជាសំណង់ដែលសាងសង់នៅលើ ដី ចំណីព្រែក ដែល អាជ្ញាធរ ក៏ ដូចជា មន្ត្រី ជំនាញមិនបានចេញលិខិតអនុញ្ញាត ឱ្យ សាងសង់ នោះ ទេ ប៉ុន្តែសំណងនេះពិតជា មាន ផលប្រយោជន៍ បម្រើ ដល់សាធារណៈ ដែល មិន មែនពេល ធ្វើ រួច ហើយ ម្ចាស់ យក ធ្វើ ជាកម្មសិទ្ធិផ្ទាល់ខ្លួនទេ តាមដែលខ្ញុំមកកាន់ជាប្រធានភូមិបាលស្រុកហ្នឹង គឺសំណង់ នេះ សាងសង់ ចំនួន ៣លើក រួច មកហើយ នេះជាលើកទី ៣ ព្រោះកាលពីលើកមុន ៗ គឺវាមានលក្ខណៈតូច ហើយ ក៏ បាក់ ចូលទៅក្នុងចំណី ព្រែក បាត់ ទៅ លេីក នេះ សាងសង់ មានលក្ខណៈរឹងមាំ ព្រោះ មាន វិស្វករ ត្រឹមត្រូវ ប៉ុន្តែរដ្ឋបាលយើង មិនបានចេញលិខិតអនុញ្ញា ត ផ្តល់ ជូន គាត់ ទេ ហេីយ យើងក៏បានធ្វើលិខិតមួយ ដើម្បីផ្អាកការ សាងសង់ របស់គាត់ ប៉ុន្តែដោយសារមូលដ្ឋានត្រូវការ ជា ចាំបាច់ ផ្ទប់ ចំណី ផ្លូវ មិន ឱ្យ មានការ បាក់ ស្រុត ឬក៏ដាច់ផ្លូវ ដែលបម្រើ ឱ្យ ប្រជាពលរដ្ឋចំនួន ៣ឃុំ នៅផ្នែកខាងក្រោម គឺសំណងនេះត្រូវតែធ្វើ ដើម្បី ទប់ ដីកុំ ឱ្យ បាក់បន្តទៀត ហើយសំណងហ្នឹងគឺតាមពិតទៅគឺ ដូចជាសាលាឆទានអ៊ីចឹង ប្រជាពលរដ្ឋ គាត់អាច មក ជ្រក មកស្នាក់អាស្រ័យបានពេល មាន ភ្លៀង ពេលក្តៅ ទោះជា យ៉ាងណា ជំនាញ យេីង មិនបានចេញលិខិតអនុញ្ញាតជូនគាត់ទេ ៕