កំពង់ធំៈ យុវតីរងគ្រោះជាជនពិការហើយគរ ត្រូវបានបុរសតណ្ហាក្រាស់បំពាន់រំលោភទាំងកំរោល ខណៈដែលឪពុកម្តាយនិងអ៊ុំស្រី បានទៅសុំសិលនៅឯវត្តក្បែរនោះ ហើយជនសង្ស័យឆ្លៀតឪកាសចាប់រំលោភ ជនរងគ្រោះនៅផ្ទះម្នាក់ឯង ដែលស្ថិតនៅក្នុង ភូមិតាប្រុក ឃុំឈូកខ្សាច់ ស្រុកបារាយណ៏ ខេត្តកំពង់ធំ កាលពីថ្ងៃទី២៦ខែមីនា ឆ្នាំ២០១៤។
ប្រភពព័ត៍មានពីអ្នកជិតខាងនិងលោកមេភូមិតាប្រុក ឈ្មោះម៉ែនស៊ីវ បានបង្ហើបឲ្យដឹងថាជនរងគ្រោះ ជាយុវតីស្វិតដៃជើងហើយគរមិនចេះនិយាយ ចាប់តាំងពីកើតមកបានបីខែម្លេះ ឃើញតែជិះលើរទេះ ហើយត្រូវបានសាច់ញាតិបងប្អូនជួយរុញ រហូតមកដល់សព្វថ្ងៃ ប្រភព
ដដែលបានបន្តថា ជនរងគ្រោះឈ្មោះឡេងរ៉ែន (ហៅការដូប) អាយុ២០ឆ្នាំរស់នៅភូមិ ឃុំ កើតហេតុខាងលើ។ ចំនែកបុរសជាជនសង្ស័យលើករណីរំលោភនេះឈ្មោះនៅវ៉ៃ អាយុ២៣ឆ្នាំមានប្រពន្ធ ហើយមានកូន១ រស់នៅផ្ទះជិតគ្នា។ ក្រោយពេលបែកធ្លាយរឿងពីខាងបងប្អូនជនរងគ្រោះដឹងថា ជនរងគ្រោះមានផ្ទៃពោះចំនួន៧ខែទើបផ្អើលឈូរឆរសាកសួរដឹងរឿង ហើយទៅប្តឹងសមត្ថកិច្ច នៅប៉ុស្តិនគរបាលមូលដ្ឋាន។
ទាក់ទិននិងករណីខាងលើនេះលោកកងវិបុល នាយប៉ុស្តិនគរបាលឈូកខ្សាច់បានឲ្យដឹងថាសំណុំរឿងចាប់រំលោភលើស្ត្រីពិការហើយគរនេះ លោកបានបញ្ជូនទៅដល់អធិការស្រុកបារាយហើយនាពេលថ្មីៗនេះ ចំពោះជនសង្ស័យបច្ចុប្បន្នកំពុងរត់គេចខ្លួន បន្ទាប់ពីបែករឿង ហើយពាក់ព័ន្ធនិងសំណុំរឿងនេះដែរ លោកអនុសេនីយ៏ឯកស្រីចាន់ស៊ីណា អធិការរង
ទទួលផ្នែកព្រហ្មទ័ណ្ឌបានបញ្ជាក់ថាកម្លាំងជំនាញរបស់លោកកំពុងតែបំពេញបែបបទដើម្បីកសាងសំណុំរឿងនេះបញ្ជូនទៅកាន់តុលាការខេត្តកំពង់ធំនៅពេលឆាប់ៗនេះ។ គួររំលឹកនិងអំពាវថាជនរងគ្រោះ មិនអាចមានលទ្ធភាពចិញ្ចឹមកូទេ ពីព្រោះជនរងគ្រោះពិការស្វិតដៃជើងហើយគររស់នៅក្នុងជង្រុកស្រូវជាមួយនិងឪពុកម្តាយចាស់ៗ រងចាំតែបងប្អូនជិតខាងយកអាហារឲ្យ។