អាជ្ញាធរ ស្រុកជីក្រែង ព្រមានចាត់វិធានការចំពោះឈ្មោះ សុខ សាន្ត បញ្ញា ដែលបានចាក់ដីលុប ស្រះបុរាណ

0

អត្ថបទរូបភាព អ៊ុក ផ្លុង

សៀមរាប÷ អាជ្ញាធរ ស្រុក ជីក្រែង ព្រមានចាត់វិធានការចំពោះ ឈ្មោះ សុខ សាន្តបញ្ញា ជាម្ចាស់ក្រុមហ៊ុនបញ្ចាំ( សុខ សាន្តបញ្ញា ឌិវេឡុបមិុន)( Sok Sanpanha Development,Co; LTD )ដែលបានចាក់ដីលុបស្រះបុរាណ១ កន្លែងអ្នកស្រុកហៅស្រះ << តាធុន>> មានទីតាំងស្ថិតនៅក្នុង ភូមិ ក្របីរៀល ឃុំ គោកធ្លកក្រោម ស្រុក ជីក្រែង ខេត្តសៀមរាប។ ករណីខាងលើនេះរដ្ឋបាលស្រុកជីក្រែង និងការិយាល័យជំនាញព្រមទាំងអ្នកពាក់ព័ន្ធ បានចុះទៅពិនិត្យមើលទីតាំងដែលគេបានចាក់ដីលុបស្រះបុរាណ នៅ ថ្ងៃ អង្គារ ទី១១ ខែ កក្កដា ឆ្នាំ ២០២៣ សមាសភាពចូលរួមមាន÷
១- នាយករដ្ឋបាល និងមន្ត្រីរដ្ឋបាលស្រុក ជីក្រែង
២ – អនុ ប្រធាន ការិយាល័យ សេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍
៣ – ប្រធានការិយាល័យ សង្គមកិច្ច និងសុខមាលភាពសង្គម
៤- ការរិយាល័យបរិស្ថាន និងធនធានធម្មជាតិ
៥- ការិយាល័យភូមិបាលស្រុក
៦ -អាជ្ញាធរភូមិ ឃុំគោក ធ្លោក្រោម
៧- មន្ត្រីប៉ុស្តិ៍គោកធ្លកក្រោម
៨- ចាស់ទុំ ព្រិទ្ធិចារ្យក្ន្ងងភូមិ
៩- ម្ចាស់ដីអវត្តមាន។
យោងតាមសម្ដី លោក បូ ម៉េងទ្រី អភិបាល ស្រុក ជីក្រែង បានប្រាប់អ្នកសារព័ត៌មានថារឿងរ៉ាវរបស់ លោក សុខ សាន្តបញ្ញាចាក់ដីលុបស្រះ បុរាណនេះ ក្រោយពីក្រុមការងារពិនិត្យមើលជាក់ស្ដែងរួច អាជ្ញាធរ ស្រុកមានវិធានការ២ ករណី
១- រដ្ឋបាលស្រុក បានកោះហៅ លោក សុខ សាន្តបញ្ញា មកបំភ្លឺ។
២- រដ្ឋបាល ស្រុកដាក់បញ្ញាត្តិ អោយលោក សុខ សាន្តបញ្ញា កាយអាចម៍ដីដែលបានចាក់លុបត្រូវបាអោយអស់ពីក្នុងស្រះដោយរក្សាសភាពដូចដើមវិញ។
ក្នុងករណីដែលលោក សុខ សាន្ត បញ្ញាមិនអនុវត្តតាម បទប្បញ្ញត្តិ របស់ រដ្ឋបាលស្រុកទេ រដ្ឋបាលស្រុក និងអនុវត្តនីតិវិធីតាមផ្លូវ ច្បាប់។ ពាក់ព័ន្ធនិងករណីអាជ្ញាធរព្រមានចាត់វិធានការចំពោះ លោក សុខ សាន្តបញ្ញាខាងលើនេះអ្នកសារព័ត៌មានមិនបានសុំការបំភ្លឺពីលោក សុខ សាន្តបញ្ញាទេ ប៉ុន្តែអង្កភាពយើងខ្ញុំ កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់៕