ឯកឧត្តម បណ្ឌិត ជា ចាន់តូ អញ្ជើញឃោសនារកសម្លេងឆ្នោត  ថ្ងៃទី១២ នៃយុទ្ធនាការឃោសនាបោះឆ្នោត

0

កំពង់ធំ៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលកំពង់ធំ ព្រមទាំងសហការី បានបន្តអញ្ជើញឃោសនាស្វែងរកសម្លេងឆ្នោត  ថ្ងៃទី១២ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ និងបង្រៀនគូសសន្លឹកឆ្នោត ដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅឃុំចំណាលើ  ជាង៧០០នាក់ និងបង ប្អូន អាជីវករ នៃផ្សារសេរីស្ទោង ស្ថិតនៅក្នុង ស្រុកស្ទោង ខេត្តកំពង់ធំ។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ងួន រតនៈ ប្រធានគណបក្សប្រជាជនខេត្តកំពង់ធំ ឯកឧត្តមអ្នកដំណាងរាស្ត្រមណ្ឌលកំពង់ធំ លោកប្រធានគណបក្សស្រុក ប្រធាន-អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង មូលដ្ឋានឃុំ សមាជិក-សមាជិការគណបក្សប្រជាជនកម្ពុជា ជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះដែរលោកបានអំពាវនាវដល់សមាជិកសមាជិកានិងបងប្អូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត អាជីវករគ្រប់រូបសូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនដែលមានលេខរៀង 18 នៃសន្លឹកឆ្នោតនៅថ្ងៃទី 23 ខែកក្កដាឆ្នាំ 2023 ខាងមុខឲ្យបានគ្រប់ៗគ្នា។

ឯកឧត្តម ជា ចាន់តូ បានបន្តថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគឺដើម្បីគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី អាណត្តិទី៧ ដើម្បីដឹកនាំមាតុភូមិកម្ពុជាឱ្យកាន់តែ មានការអភិវឌ្ឍ មានភាពរីកចម្រើនរុងរឿង ប្រកបដោយសុខសន្តិភាពបន្តទៅមុខទៀតក៏ដូចជាការគាំទ្របេក្ខជននាយករដ្ឋមន្ត្រីបន្តវេនគឺឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតផងដែរ។

លោក បានបន្តអំពាវនាវដល់យុវជន សិស្ស និស្សិត និងប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ សូមទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ជូនគណបក្សដែលខ្លួនស្រលាញ់ពេញចិត្ត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុននេះ។
ជាចង់បញ្ចប់ ឯកឧត្តមបណ្ឌិតជាចាន់ តូ ក៏បានណែនាំដល់សមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋានគ្រប់មូលដ្ឋានក៏ដូចជាឃោសនិក ត្រូវបន្តឃោសនានៅតាមក្នុងផ្ទះនិងបង្រៀនគូសន្លឹកឆ្នោតដើម្បីឲ្យសមាជិកសមាជិកាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាប្រកបដោយប្រសិទ្ធភាព។