កងអនុសេនាធំទី១នៃតំបន់ប្រតិបត្តិការសឹករងនិងនគរបាលការពារព្រំដែនគោកវរសេនាតូចលេខ៨០៧នៃខេត្តបន្ទាយមានជ័យល្បាតព្រំដែន

0

ដោយ៖ឃិន គន្ធា
បន្ទាយមានជ័យ៖ កងអនុសេនាធំទី១នៃតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យដឹកនាំដោយលោកវរសេនីយ៍ត្រី ព្រឹក ហុយ មេបញ្ជាការរងតំបន់សហការជាមួយនគរបាលការពារព្រំដែនគោកវរសេនាតូចលេខ៨០៧នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដឹកនាំដោយលោកវរសេនីយ៍ឡុង សំណាង មេបញ្ជាការវរ:បានចាត់តាំងបញ្ជារដឹកនាំកម្លាំងល្បាតតាមខ្សែបន្ទាត់ព្រំដែនថ្ងៃទី១២
ខែកក្កដា ឆ្នាំ២០២៣ ។មន្ត្រីយោធានិងមន្ត្រីនគរបាលខាងលើអោយដឹងថា : អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ កងអនុសេនាធំទី១ នៃតំបន់ប្រតិបត្តិការសឹករងខេត្តនិងដឹកនាំកម្លាំងនគរបាលការពារព្រំដែនគោកវរសេនាតូចលេខ៨០៧ បានចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រស្រុកថ្មពួកខេត្តបន្ទាយមានជ័យទល់មុខនឹងស្រុកឡាក់ហានសាយខេត្តបូរីរ៉ាំនិងស្រុកតាប្រាយ៉ាខេត្តស្រះកែវ។

តំបន់ព្រំដែនទីនោះខ្សែអូរ តំបន់ព្រៃនិងតំបន់ចាប់ផ្តើមខាងលិចនៃជួរភ្នំដងរែកដែលខ័ណ្ឌចែកព្រំដែនកម្ពុជា ថៃនៃផែនទីដងរែក។លោកវរសេនីយ៍ត្រី ព្រឹក ហុយ លោកវរសេនីយ៍ឡុង សំណាង បានបញ្ជាក់ថា : ការល្បាត ត្រួតពិនិត្យខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែនដែលអង្គភាពទទួលខុសត្រូវក្នុងបំណងដើម្បីទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ឬបទល្មើសផ្សេងៗ ។ ហើយនេះក៏ជួយពង្រឹងដល់កងកម្លាំងខ្លួនជាប្រចាំនិង សហការគ្នាឱ្យបានល្អថែមទៀត ដើម្បីរក្សាសុខសន្តិភាព ស្ថិរភាពជូនប្រជាពលរដ្ឋ ក៏ដូចជាដើម្បីថែរក្សា ការពារតំបន់ព្រំដែនអោយនៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ ៕