​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​ឃុំ​ទឹស្នើសុំ​ក្រសួង​សាធារណៈការ​និង​ប្រមុខ​រាជរដ្ឋាភិបាល​ ​ជួយ​ជុល​ផ្លូវលំ​ប្រវែង​៧៧០០​ម៉ែត្រ​ដែល​រង​ការខូចខាត​ពិបាកធ្វើ​ដំណើរ​

0

​កំពង់ឆ្នាំង​៖ ផ្លូវលំ​ក្រាល​គ្រោះ​ក្រហម​មួយ​ខ្សែ​ប្រវែង​៧៧០០​ម៉ែត្រ​ស្ថិត​ក្នុងភូមិ​ព្រែក​រាំង និង​ភូមិ​ព្រែក​សាលា ក្នុង​ឃុំ​ទឹក​ហូត​ស្រុក​រលាប្អៀរ រង​ការខូចខាត​ខ្លាំង​ធ្វើអោយ​បងប្អូន​ប្រជាពលរដ្ឋ​ពិបាក​ការធ្វើដំណើរ​ទៅមក​យ៉ាងខ្លាំង នៅពេលដែល​ភ្លៀង​កំពង់​ធ្លាក់​និង ទឹកទន្លេ​កំពុង​ស្រក​ទៅវិញ​។​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ទាំង​២​ខាងលើ​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែតុលា​ឆ្នាំ​២០ ១៤ បាន​សំណូមពរ​អោយ​អ្នកយកព័ត៌មាន​យើង ជួយ​ធ្វើ​ការផ្សាយ​ដើម្បី​សុំអោយ​ក្រួ​ង​សាធារណៈការ និង​ប្រមុខ​រាជរដ្ឋាភិបាល​ជួយ​ជុល​ផ្លូវ​នេះ​ជូន​ពួកគាត់​ផង​។​

-- (2)
​លោក ទុន អ៊ី​ម មេឃុំ​ទឹក​ហូត​បានអោយ​និយាយ​ដឹង​តាមរយះ​ទូរ​សព្ទ័​ថា​៖​ផ្លូវលំ​មួយ​ខ្សែ​នេះ​បាន​សាងសង់​នៅក្នុង​ឆ្នាំ​២០០៥​ដោយ​កងវិស្វកម្ម​អគ្គបញ្ជាការ​មាន​ប្រវែង​៧៧០០​ម៉ែត្រ មាន​ស្ពានបេតុង​២​កន្លែង និង​លូ​ភ្លោះ​២​កន្លែង គឺជា​អំណោយ​ដ​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ត​ភ្ជាប់​ភូមិ​ព្រែក​រាំង​រហូតដល់​ភូមិ​ព្រែក​សាលា ទើបតែ​មកដល់​សម​យ័​នេះ​បាន​កើតជា​ផ្លូវលំ​ក្រាល​គ្រោះ​ក្រហ​
​ម​ដែល​បានធ្វើអោយ​បងប្អូន​ប្រជាពលរដ្ឋ​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ទៅមក​។​ប៉ុន្តែ​មកដល់ពេលនេះ​បាន​រង​ការខូចខាត​ជាច្រើន​កន្លែង ខ្លះ​សឹង​ទៅជា​ថ្លុក​ត្រពាំង​ទៅហើយ ព្រោះ​ផ្លូវ​នេះ​លិច​ទឹក​៦​ខែ​និង​គោក​៦​ខែ​។​កន្លងមក​កន្លែង​ខ្លះ​ដែលមាន​ជង្ហុក​ខ្លាំង​ត្រូវបាន​ព្រះសង្ឃ​និង​បងប្អូន​ប្រពល​រដ្ឋ​នាំគ្នា​ដឹក​ថ្ម​តាម​ទូក​ពី​ភ្នំ​ព្រៃ​គ្រី​យកមក​ចាក់ ដើម្បី​សម្រួល​ក្នុងការ​ធ្វើដំណើរ​ទៅមក​តែ​ធ្វើបាន​តិចតួច​តែប៉ុណ្ណោះ បើ​ទុក​យូរ​ផ្លូវ​នេះ​ពិតជា​មានការ​ចូ​ច​ខាត​កាន់តែខ្លាំង​ឡើងៗ​មិនខានឡើយ ហើយ​ការចំណាយ​ជួលជុល​ក៏​អស់​ថវិកា​ថ្រើ​ន​ដែរ​។-- (3)
​លោក​មេឃុំ​បានបញ្ជាក់​អោយដឹងទៀតថា​៖ ផ្លូវលំ​មួយ​ខ្សែរ​នេះ​គឺ​ជាស​សៃ​ឈាម​សេដ្ឋកិច្ច​យ៉ាង​សំ​​ខាន់​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ សម្រាប់​ដឹក​កសិផល​ពី​ទីជនបទ​ទៅកាន់​ទីផ្សារ និង​ក៏​អាច​អ្នក​ជម្ងឺ​នៅក្នុង​មូលដ្ឋាន​ទៅកាន់​មន្ទី​ពេទ្យ​ស្រុក ឬ​ខេត្ត​បាន​ឆាប់រហ័ស​និង​ទាន់ពេលវេលា​ផងដែរ​។​ក្រៅពី​ផ្លូវ​នេះ​ក៏មាន​ផ្លូវទឹក​តាម​ដង​ទន្លេ អាចធ្វើ​ដំណើរ​ទៅកាន់​ទី​រួម​ខេត្ត ឬ​ស្រុក​ក៏បាន​ដែរ តែ​ឆ្ងាយ​ត្រូវធ្វើ​ដំណើរ​តាម​ទូក​ឬ​កាណូត​ថ្រើ​ន​ម៉ោង​ទើប​ទៅដល់​ដែល​ត្រូវ​ចំណាយ​ប្រាក់​ក៏​ច្រើន​។​-- (4)
​លោក​មេឃុំ ប្រជាពលរដ្ឋ ក៏ដូចជា​ព្រះសង្ឃ សំណូមពរ​ដល់​មន្ទីរ​សាធារណៈការ​ខេត្ត ក៏​ដូច​លោក​អភិបាលខេត្ត មេត្តាជួយ​ចុះមក​ពិនិត្យ​សិក្សា​មើល និង​មេត្តាជួយ​ធ្វើ​គំរោង​ស្នើសុំ​ទៅ​ក្រសួង​សាធារណៈការ និង​ប្រមុខ​រាជរដ្ឋាភិបាល ជួយ​ជួសជុល​ផ្លូវ​ដែល​រង​ការខូចខាត​ក្នុងភូមិ​ទាំង​២​ខាងលើនេះ ជូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ទឹក​ហូត​បាន​ប្រើប្រាស់​បាន​ស្រួល​ឡើងវិញ ដោយ​ក្តី​អនុគ្រោះ​ផង​ចុះ​៕